បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មានហេតុការណ៍មិនគួរអោយជឿមួយបានកើតឡើងនៅ ឯក្រុង  Foshan ខេត្ត Guangdong ប្រទេសចិន  ពោលគឺ មានបុរសចម្លែកម្នាក់ បានស្ទុះមកកកេរមុខរបស់ស្រ្តីម្នាក់ផ្សេងទៀតនៅតាមទីសាធារណៈ។

width=485

លើសពីនេះទៅទៀត ក្រោយពីភ្នាក់ងារសារព័ត៌មាន Guangdong TV News បានធ្វើកិច្ចសម្ភាស ន៍  ជាមួយនឹងស្រ្តីដែលជាជនរងគ្រោះ មាននាមត្រកូល  Pan  បានអោយដឹងថា  ដំបូងនាងត្រូវ បានបុរសមិនស្គាល់អត្តសញ្ញាណ  ស្ទុះមករុញផ្ទប់ទៅនឹងកែងផ្លូវ ហើយគេក៏បានចាប់ផ្តើមកកេរ មុខរបស់ខ្ញុំតែម្តង។

width=484                              ស្រ្តីដែលជាជនរងគ្រោះ មាននាមត្រកូល  Pan

ទន្ទឹមនឹងការកើតមានឡើងនូវករណីមួយនេះ​  ក្រុមភ្នាក់ងារមានសមត្ថកិច្ចប្រចាំតំបន់  ក៏បានចុះ ធ្វើអន្តរគមន៍ភ្លាមៗ    ដោយបានចាប់ខ្លួនបុរស បង្កហេតុរូបនោះនៅនឹងកន្លែង ។  ជា្របកាន់តែ ច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធី ប្រភព ៖ Happens