ព័ត៌មានកំសាន្ត ៖ តារាចម្រៀងជនជាតិតៃវ៉ាន់ ម្នាក់ដែលមានវ័យ ៤៧ ឆ្នាំ មានឈ្មោះថា Annie Yi បានផ្តល់កំណើតដល់កូនស្រីម្នាក់នៅក្នុងសហរដ្ឋអាមេរិច ទារកតូចនោះមិនត្រឹមតែគួរឲ្យស្រលាញ់ទេ នាងថែមទាំងមានសុខភាពល្អថែមទៀតផង​​ ។

ទារកតូចនោះត្រូវបានម្តាយរបស់ពួកគេគឺអ្នកស្រី Annie Yi ដាក់ឈ្មោះសម្រាប់ហៅក្រៅថា Little Rice Grain ទារកតូចនេះមានទម្ងន់ ៣ គីឡូ ១៩ ខាំ ។

ហើយស្វាមីរបស់តារាចម្រៀងស្រី Annie Yi គឺជាសិល្បៈករមួយរូប ដែលមានឈ្មោះថា Qin Hao បានប្រកាសឲ្យដឹងថា នេះគឺជាព័ត៌មានមួយដែលល្អ ហើយក៍ធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុត នៅលើគេហទំព័រ Weibo កាលពីថ្ងៃទី ២៨ ខែមិថុនានេះ ។

/

/

/

នៅក្នុងការបង្ហោះនោះ លោក Qin Hao បានសរសេរថា សូមស្វាគមន៍ Little Rice Grain ដែលជាសមាជិកថ្មី ហើយយ៉ាងហោចណាស់ពេលនេះក្រុមគ្រួសាររបស់ពួកយើង គឺកូនថែមម្នាក់ទៀតហើយ ។

តារាស្រីមួយរូបនេះធ្លាប់មានស្វាមីម្នាក់ ដែលមានឈ្មោះថា Yu ហើយមានកូនម្នាក់ដែលមានឈ្មោះថា Harrison មានអាយុ ១៤ឆ្នាំ ហើយនាងក៍បានផ្តល់កំណើតឲ្យកូនដំបូងរបស់នាងនៅក្នុងសហរដ្ឋអាមេរិចដែរ ។

គួររំលឹកឡើងវិញថា តារាស្រី Annie Yi បានរៀបការជាមួយស្វាមីក្រោយគឺលោក Qin Hao ដែលមានវ័យ ៣៧ ឆ្នាំ​ នៅឯឧទ្យាន Phuket Laguna នៅក្នុង ខែមិនា កាលពីឆ្នាំមុន ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ asiaone