Jessica Simpson ធ្លាប់បានព្យាយាម និងខំប្រឹងហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ បន្ទាប់ពីបង្កើតបានកូនស្រីច្បងម្នាក់ ប៉ុន្ដែពេលនេះ Jessica Simpson ត្រូវផ្អាកមកវិញ ដោយសារតែដឹងថា ខ្លួនកំពុងមានផ្ទៃពោះ។

កូនស្រីច្បាងដែលទើបតែមានអាយុ ៦ខែប៉ុណ្ណោះ តែពេលនេះ Jessica Simpson មានផ្ទៃពោះលើកទីពីរ។ ព័ត៌មាននេះត្រូវបាននាងទទួលស្គាល់ជាមួយនឹងក្រុមអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះ។

បន្ទាប់ពីទើបតែបង្កើតបានកូនស្រីច្បង Jessica​ ត្រូវបានគេរិះគន់ច្រើន ដោយសារតែរូបរាងធាត់របស់នាង។ នាងធ្លាប់បានព្យាយាមហាត់ប្រាណ និងតមអាហារ   ដើម្បីបញ្ចុះទម្ងន់ដែលចេះតែកើនឡើងមិនឈប់របស់ខ្លួន ប៉ុន្ដែពេលដឹងថា មានផ្ទៃពោះម្ដងទៀត Jessica ក៏បានបោះបង់ការហាត់ប្រាណ និងការហូបតម។បើទោះជាមានរូបរាងធាត់ជាងមុន ប៉ុន្ដែការដែលនាងមានកូនម្នាក់ទៀត បានធ្វើឱ្យនាងកាន់តែមានសុភមង្គល៕
///
ដោយ ៖ សីហាប្រភព ៖ VE