ភ្នំពេញ៖ តារាចម្រៀងលេចធ្លោរ ក្នុងបណ្ដាញសារពត័មាន នាង ពេជ្រ សោភា នៅមិនទាន់ត្រឡប់ចូលស្រុកវិញទេ បើទោះបីជានាង ត្រូវដល់ថ្ងៃកំណត់ត្រឡប់មក ប្រទេសកម្ពុជាវិញហើយក្ដី ។ ចំណែកឯការសម្ដែង គឺទទួលបានជោគជ័យខ្លាំង ថែមទាំងបានជួបបងស្រីរបស់នាង នៅឯអាមេរិកទៀតផង ។ ពេជ្រ សោភា ហាក់សប្បាយរីករាយណាស់ ព្រោះនាង និងបងស្រីនៅអាមេរិកនោះ មិនងាយបានជួបគ្នានោះទេ ក្រៅពីទាក់ទង តាមប្រព័ន្ធអ៊ីនធើណិត។
តាមការពិតបងស្រីរបស់ ពេជ្រ សោភា នៅអាមេរិក ត្រូវជាភរិយា របស់លោក ជុំ ប៊ុនធឿន កវីនិពន្ធដ៏ល្បីល្បាញ ដែលបានលាចាកលោកទៅហើយ តែបានបន្សល់ទុកនូវស្នាដៃជាច្រើន។ ពិសេសលោក បាននិពន្ធបទចម្រៀងមួយចំនួន ដែលនាំឲ្យ ពេជ្រ សោភា ឡើងដល់លំដាប់កំពូល កាលពីឆ្នាំ ២០០៣ ។ ក្រោយពីលោក ជុំ ប៊ុនធឿន បានស្លាប់ទៅ ពេជ្រ សោភា ក៏ចាប់ផ្ដើមដាំក្បាលចុះ ស្របពេលវត្តមាន សុគន្ធ និសា ចូលក្នុងផលិតកម្មតែមួយ កាលនោះ សុគន្ធ និសា មានលោក សុខ ជំនោរ ជាគូស្នេហ៍កំសត់កម្រ ជាអ្នកនិពន្ធ និងជាខ្នងបង្អែកដ៏រឹងមាំ ។
ប្រភពពីអ្នកជិតស្និទ្ធ ពេជ្រ សោភា បាននិយាយថា បងភា.. លើកថ្ងៃមកស្រុកខ្មែរ មកពីគាត់មានការងារត្រូវបំពេញបន្ថែម នៅទីនោះ ហើយគ្មានហេតុផលផ្សេងនោះទេ អ្វីដែលសំខាន់ ប្រហែលជាទាក់ទងនឹងមូលនិធិ ខ្មែរជុំវិញពិភពលោកច្រើនជាង ព្រោះដើម្បីឲ្យមានភាពច្បាស់លាស់ ទាំងអស់គ្នា មិនចង់ឲ្យមានពាក្យមិនល្អ ចេញពីសន្ដានចិត្តរបស់នាង ។
ម្យ៉ាងទៀត ពេជ្រ សោភា ថ្វីដ្បិតការសិក្សាបានតិចតួច មិនចប់វិទ្យាល័យក្ដី តែនាងជាមនុស្សម្នាក់ច្បាស់លាស់ ក្នុងការងារណាស់ បើមួយគឺមួយ ពីរគឺពីរ ។ នេះជាចំណុចមួយ ដែលមនុស្សទទួលការអប់រំខ្ពស់ខ្លះ ពិបាកនឹងធ្វើដូចនាង ។ ប្រភពនោះ បានបន្តថា ថ្ងៃទី៧ ខែវិច្ឆិកា គឺជាថ្ងៃ ពេជ្រ សោភា ត្រឡប់មកវិញពិតប្រាកដហើយ ប៉ុន្តែនាងមកម្នាក់ឯងទេ ៕




ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល