ក្រោយពីក្រុមហ៊ុន BMWបានអាប់ហ្គ្រេដម៉ូតូរបស់ខ្លួនឡើងស៊េរី 2013 ឥឡូវនេះក្រុមហ៊ុន Kawasaki ក៏បានឆ្លើយតបទៅវិញដោយដាក់បញ្ចេញលក់នូវម៉ូតូទំនើបពីរប្រភេទគឺ Ninja ZX-10R និង Ninja 650 ស៊េរី 2013។

ZX-10R 2013 នៅតែប្រើប្រាស់ម៉ាស៊ីន DOHC 4 ស៊ីឡាំងចំណុះ 998cc (cubic centimeters) និងរង្វង់កង់ទំហំ 17, ​សំបក 120/70 នៅកង់ខាងមុខ និង190/55 នៅកង់ខាងក្រោយដូចនឹងស៊េរីមុនដែរ។ ក្រៅពីនេះវាមានប្រព័ន្ធគ្រប់គ្រងកំលាំងអូស S-KTRC ហើយអ្វីដែលពិសេសនោះគឺប្រព័ន្ធសន្ទះបិទបើកខ្យល់ Ohlins ថ្មី ដែលវាមានប្រតិកម្មល្អនៅគ្រប់ល្បឿន ទាំងក្នុងពេលកំពុងតំឡើងល្បឿនក៏ដូចជាពេលកំពុងបន្ថយល្បឿន។ Kawasaki បានផលិត Ninja ZX-10R 2013 ពីរពណ៌សំរាប់ជ្រើសរើសគឺ ពណ៌បៃតងខ្មៅ និងពណ៌សខ្មៅ។ តំលៃលក់ដែលគ្មានប្រព័ន្ធហ្វ្រាំង ABS គឺ 14.299 USD អ្នកប្រើប្រាស់ត្រូវថែមលុយ 1.000 USD ទៀតបើសិនជាចង់បំពាក់នូវប្រព័ន្ធហ្វ្រាំង ABS។

/

/

Ninja ZX-10R 2013

ចំណែកឯ Ninja 650 អាប់ហ្គ្រេដគួរឲ្យកត់សំគាល់គឺការបំពាក់នូវប្រព័ន្ធហ្វ្រាំង ABS ។ ក្រៅពីនេះវាហាក់ដូចជាមិនមានអ្វីផ្លាស់ប្តូរពីស៊េរីមុនទេ ដោយនៅប្រើម៉ាស៊ីន DOHC 2 ស៊ីឡាំងទំហំ 649 cc ធ្វើឲ្យត្រជាក់ដោយវត្ថុរាវដែលឲ្យថាពលអតិបរមា 65សេស, កំលាំងបង្វិល 61 Nm។ វាមានទម្ងន់209 kg, ប្រអប់ហ្គែរ 6ថ្នាក់, រង្វង់កង់ 17 ជាមួយសំបក Dunlop Roadsmart II 120/70 នៅកង់មុខ និង 160/60 នៅកង់ក្រោយ។ កំរិតនៃការស៊ីសាំងរបស់វាគឺ 21 km /1លីត្រ។ Ninja 650 2013 លក់ក្នុងតំលៃ 8.099 USD មានបីពណ៌សំរាប់ជ្រើសរើសគឺ ខ្មៅ, ស និងខៀវទឹកប៊ិច៕

/

/

/

Ninja 650 2013

ដោយ៖ សិលាប្រភព៖ TTE