ថៃ ៖ កាលពីឆ្នាំមុន តារាសម្តែងរូបសង្ហា លោក put puttichai បានហោះហើរទៅកាន់ប្រទេសសង្ហឹបុរីដើម្បីសម្តែងជាគូស្នេហ៍ជាមួយនិងនាង Yi Song ដែលជាតារាសម្តែងជនជាតិចិន​មួយដួង ។ 

នៅក្នុងខ្សែភាពយន្តមួយនោះគឺ នឹងធ្វើការចាក់បញ្ចាំង កាលពីថ្ងៃទី​ ០៩ ខែមិថុនា​ ឆ្នាំ ២០១៧ ខាងមុខនេះ ។ ហើយនៅក្នុងនោះផងដែរ តារាសម្តែងជនជាតិថៃ លោក put puttichai និងនាង Yi Song ត្រូវបានគេដឹងថា មានឈុតឆាកថើបគ្នាជាច្រើនឈុតទៀតផង ។  

តួប្រុសក្នុងរឿង ស្នេហារវើរវាយ រូបនេះក៏បានបញ្ជាក់ទៀតថា លោកមិនមានការអៀនខ្មាស់នោះទេ ក្នុងការសម្តែងទាំងឈុតថើប ឬឈុតធម្មតា ជាមួយនិងតួឯកជនជាតិចិនម្នាក់នោះ ។ ហើយឈុតថើបទាំងអស់គ្នា សុទ្ធតែជាការពិតតែម្តង ដោយមិនបានប្រើការកាត់ ត អ្វីឡើយ ។ 

Put puttichai បន្តទៀតថា លោកមិនបានបារម្ភអ្វីនោះឡើយ ដែលខ្លាចថា នាង warattaya nilkuha ដែលជាមិត្តស្រីត្រូវប្រច័ណ្ឌជាមួយនិងការសម្តែងរបស់លោក ជាពិសេសពេលបានឃើញឈុតថើប ព្រោះលោកបញ្ជាក់ប្រាប់នាងរួចរាល់ហើយ មុនពេលនេះថតរឿងនេះ ៕

/

/

/

/

លោក put puttichai និងមិត្តស្រី 

/

/លោក put puttichai និងតារាសម្តែងជនជាតិចិន 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews