ការប្រជុំសភាវៀតណាមកាលពីថ្ងៃទី ២០ សីហាកន្លងទៅនេះបានចេញលទ្ធផលពិតប្រាកដហើយដោយក្នុងនោះគេបានសម្រេចអោយបើកការហ្វឹកហាត់កងទ័ពសម្រាប់រាល់ប្រជាពលរដ្ឋដែលមានអាយុក្រោម ៥០ ឆ្នាំដើម្បីត្រៀមទប់ទល់ជាមួយចិន។
បញ្ហានេះចោទមកពីបញ្ហាកោះ Paracel និង Spratly នៅសមុទ្ទចិនខាងត្បូងដែលពេលនេះប្រទេសវៀតណាម បានចេញមុខមកអះអាងថានោះជាទឹកដីរបស់ខ្លួនដែរ។ ហើយពេលថ្មីៗកន្លងមកនេះគេសង្កេតឃើញថាវាមានការដាក់សម្ពាធជាខ្លាំងដល់រដ្ឋាភិបាលចិន ដោយការដាក់នាវារបស់ប្រទេសហ្វីលីពីន និងវៀតណាម ហើយសង្កេតឃើញមានយន្តហោះ Su-27 របស់វៀតណាម ហោះនៅម្ដុំដែនទឹកជម្លោះទៀតផង។ហើយដើម្បីកាត់បន្ថយឥទ្ធិពលចិនមកលើអាស៊ីអាគ្នេយ៍ វៀតណាមហាក់បីដូចជាកំពុងបែចង្កូតទៅរកសហរដ្ឋអាមេរិក ដោយបានបើកអោយមានសមយុទ្ធកងទ័ពទៀតផង ជាមួយគ្នានេះគេសង្កេតឃើញថាខាងជប៉ុនក៏យល់ព្រមក្នុងការលក់នាវាល្បាតបន្ថែមដល់វៀតណាមផងដែរ។ តើវាពិតជាអាចកើតឡើងបានទេ ចំពោះការបង្ហូរឈាមដោយសារបញ្ហានៅសមុទ្ទចិនខាងត្បូងនោះ?
ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes