សារមន្ទីរជាតិ ជា​សារមន្ទីរ​ប្រវត្តិសាស្រ្ត ​និង​ បុរាណ​ ដ៏អច្ឆរិយ ឈាន​មុខ​គេ​ សម្បូរដោយវត្ថុបុរាណ និង ចម្លាក់បុរាណ ជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុង រាជធានីភ្នំពេញ  ព្រះរាជាណាចក្រកម្ពុជា។

សារមន្ទីរ​ជាតិនេះ ត្រូវ​បាន​សម្ពោធ​ ឱ្យប្រើ​ជា​ផ្លូវ​ការ ​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ​ នៅ​ឆ្នាំ​១៩២០។អគារ​សារមន្ទីរទំាងមូល​ ​ត្រូវ​បាន​រចនា​តាម​ ស្ថាបត្យកម្ម​បា្រសាទ​បុរាណ​ខ្មែរ ដែល​បាន​ដាក់​តាំងវត្ថុបុរាណ​ជាង ​១៤,០០០​ ប្រភេទ ​ជា​ស្នាដៃ​សិល្បៈ​ខ្មែរ  ដ៏​អស្ចារ្យ​បំផុត​ លើ​ពិភពលោក​រួម​មាន៖ រូបចម្លាក់  សេរ៉ាមិក សំរិទ្ធ និង​ វត្ថុបុរាណ ​ដែល​មាន​តាំង​ពី  ​មុន​សម័យ​  បុរេប្រវត្តិ រហូតដល់​មុន កំឡុង​ពេល និង​ ក្រោយ​ពេល​អាណាចក្រ​ខ្មែរ។

ជាពិសេស  សារមន្ទីរ​ជាតិនេះ​ ក៏​មាន​តួនាទី​បម្រើ​ឲ្យ​ វិស័យ​សាសនា​ផង​ដែរ ក្នុងនោះក៏មាននូវ​រូប​ចម្លាក់​ព្រះពុទ្ធ​និង​រូបចម្លាក់​បែប​សាសនា​ហិណ្ឌូ​សំខាន់ៗជា​ច្រើនរួម​មាន៖​ ពុទ្ធ​បដិមារ​ក្រោយ​សម័យ​អង្គរ  ដែល​អង្គការ​យូណេស្កូ ​ បាន​ជួយ​គាំ​ទ្រ បើក​​ឡើងនៅ​ឆ្នាំ​២០០០ ដើម្បី​ពង្រីក​តួនាទី​សាសនា​នៅ​ក្នុង​សារមន្ទីរ។

បច្ចុប្បន្ន សារមន្ទីរជាតិនេះ បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយដ៏ទាក់ទាញបំផុត  សំរាប់បម្រើឱ្យវិស័យទេសចរណ៍  ដែលនាំភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាច្រើននាក់ ចូលទស្សនា ជារៀងរាល់ថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

សារមន្ទីរជាតិបច្ចប្បន្ន និង ទិដ្ចភាពជុំវិញ

/

/

width=500

/

/

/

/

width=500

សារមន្ទីរជាតិ ក្នុងឆ្នាំ១៩២២

/

រូបចម្លាក់ និង វត្ថុបុរាណ

/

width=500

/

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia