ចិន៖ បើតាមការអោយដឹងពីគេហទំព័រ sina.com កាលពីព្រឹកថ្ងៃទី ២៧ កញ្ញា ម្សិលមិញនេះ បានអោយដឹងថា មានឪពុកម្ដាយចំនួនជិត ២០នាក់ ដែលត្រូវជាអាណាព្យាបាលសិស្សបានចេញតវ៉ានៅក្នុងសាលាបឋមសិក្សាមួយ ខណៈដែលកូនៗរបស់ពួកគេ បានទទូលរងរបូសស្រាល និងធ្ងន់ ដោយសារមិត្ដរួមថ្នាក់ជាអ្នកបង្កហេតុ។
ប្រភពខាងលើបានអោយដឹងទៀតថា សាលារៀនដែលអាណាព្យាបាលសិស្ស មកតវ៉ាពីរឿងកូនៗរបស់ពូកគេរងរបួស គឺមានឈ្មោះថា Shiji Primary School ស្ថិតក្នុងស្រុក Chaoyang ប្រទេសចិន។ បើតាមការអោយដឹងពីអ្នកគ្រូរបស់សិស្សថ្នាក់រៀនទី ៤ បានអោយដឹងថា កូនសិស្សដែលបង្កអោយមិត្ដភ័ក្រភ័យខ្លាច និងរងរបួសនោះ គឺមានឈ្មោះថា Song អាយុ ១០ឆ្នាំដែលមានស្រុកកំណើត នៅស្រុកកើតហេតុខាងលើតែម្ដង។តាមការអោយដឹងពីអាណាព្យាបាលសិស្សឈ្មោះសុង បានអោយដឹងថា ក្នុងរយៈពេលថ្មីៗនេះកូនប្រុសរបស់គាត់ គឺមានអកប្បកិរិយាប្លែកណាស់ ពោលគឺគេឆាប់ខឹង ឆេវឆាវ និងតែងតែឈឺក្បាលទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើន ក៏ដូចជាអ្នកគ្រូលោកគ្រូទាំងអស់ហ៊ានសន្និដ្ឋានថា ក្មេងប្រុសម្នាក់នេះ គឺប្រឈមមុខនឹងជម្ងឺវិកលចរឹកហើយ។ យ៉ាងណាក៏ដោយ ក៏លោកនាយកសាលា Shiji បានសន្យាជាមួយឪពុកម្ដាយសិស្សទាំងអស់ ថានឹងរកដំណោះស្រាយមួយ អោយបានលឿនបំផុត ដើម្បីអាចនាំកូនៗរបស់ពូកគេមកថ្នាក់រៀនវិញផងដែរ៕
ដោយ៖ រក្សាប្រភព៖ sina