នៅរាត្រីថ្ងៃទី២៥ ឧសភា ២០១៣កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទចល័ត មិត្តហ្វូនបានរៀបចំ ការប្រគំតន្ត្រី អាយម្ញូសិក Imuzik របស់ខ្លួនជាលើកទី២ បន្ទាប់ពីជោគជ័យ យ៉ាងសម្បើមក្នុងឆ្នាំទី១ កន្លងទៅ។ កាលពីឆ្នាំទី១ នៃការប្រគំតន្ត្រី ដ៏ពិសេសនេះមានវត្តមាន តារាចម្រៀង ដល់ទៅបីផលិតកម្មធំក្នុងស្រុក ដោយឡែក សម្រាប់ឆ្នាំនេះវិញបានបាត់ វត្តមានតារា ចម្រៀងអស់មួយផលិតកម្ម នៅសល់តែ តារាចម្រៀង មកពីផលិតកម្មពីរធំៗ គឺផលិតកម្មហង្សមាសមាន តារាចម្រៀងល្បី លំដាប់កំពូលដូចជាលោក ព្រាប សុវត្តិ កញ្ញា ឪក សុគន្ធកញ្ញា លោកឆន សុវណ្ណរាជ កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ អ្នកនាង យក់ ឋិតរដ្ឋា លោកចំណែកផលិតកម្មសាន់ដេវិញ មានវត្តមានលោក ខេមរ សិរីមន្ត លោក ឆាយ វិរៈយុទ្ធ នឹងតារាចម្រៀង មកពីផលិតកម្ម មួយរូបទៀត គឺលោក នីកូ រួមនឹងតារាកំប្លែង រ៉ូលីន។

លឺសំលេង បេះដូងទេរបស់អ្នកនាង យក់ ឋិតរដ្ឋា ជាបទបើកនៃការប្រគំតន្ត្រី ដ៏ពិសេសប្រចាំឆ្នាំនេះ អ្នកហាក់ទទួល ការគាំទ្រ ខ្លាំងជាពិសេស បន្ទាប់ពីអ្នកនាង បានរាំយ៉ាងស្ទាត់ក្នុង បទញាក់របស់អ្នកនាងដែលទស្សនិកជន ខ្លះដក ករចំហរមាត់ជាមួយក្បាច់ ដ៏ពិសេសនេះព្រោះគេស្ទើរតែមិនជឿថាអ្នកនាងអាចរាំបានកម្រិតនេះនោះទេ។

តារាចម្រៀងប្រុសនីកូមកពីផលិតកម្មអឹមក៏មិនអន់ដែល បានរាំរែកជាមួយបទញាក់របស់ខ្លួន នឹងអមទៅដោយក្រុម តារាម៉ូដែល ខេមបូឌាស៊ូភើម៉ូដែល Cambodia super model រួមមានអ្នកនាងចនចន្ទលក្ខណា កញ្ញាស្រីម៉ៅ កញ្ញា គង់ ចាន់ស្រីមុំ កញ្ញាអាលីហ្សា រួមទាំងតារាម៉ូដែល ពីបីរូបភាពធ្វើអោយលោក នីកូ ក្លាយជាតារាចម្រៀង ប្រុសដែល ចោមរោមទៅ ដោយស្រីស្អាត ជាច្រើនជុំខ្លួនពិសេសមើល ទៅលោក មានលក្ខណៈពិសេស ជាងគេក្នុងការប្រគំ តន្រ្តី។

បើនិយាយពីតារាចម្រៀង ស្រីស្អាតារាងស្រឡូន ពេជ្រ សោភា វិញនាងបានលេងឈុត សំលៀកបំពាក់ យ៉ាង ស្រស់ស្អាតប្រៀបដូច តារាបរទេសជាមួយ ក្បាច់រាំបែប រួមបញ្ចូលគ្នារវាងបាឡេនឹងអាទីនធ្វើអោយនាងនៅតែ លេចធ្លោរគ្រប់កម្មវិធីតន្រ្តីធំ។

កំពូលតារាចម្រៀងឪកសុគន្ធកញ្ញាវិញបែរជាស្លៀកពាក់ យ៉ាងសាមញ្ញ បំផុតរួមនឹងបទចម្រៀង ល្បីរបស់នាង ធ្វើអោយ នាងនៅតែស្ថិតក្នុង លំដាប់កំពូលដដែលតែទស្សនិកជនខ្លះ និយាយថានាងសាមញ្ញជ្រុល តែស្រស់ស្អាត ម្យ៉ាងដែរ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល