ភ្នំពេញ៖ ខណៈផលិតកម្ម ហង្សមាស បានចេញអាល់ប៊ុមថ្មី VCD Vol 138 មកភ្លាម ត្រូវបានមហាជននិង ស្រទាប់យុវវ័យចាប់អារម្មណ៍ជាខ្លាំង ព្រោះនៅក្នុងអាល់ប៊ុមថ្មី ដែលទើបតែចេញលក់នេះ គឺសុទ្ធសឹងតែជាបទចម្រៀងពីរោះៗ និងបង្កប់ទៅដោយមនោសញ្ចេតនា ជ្រាលជ្រៅសម្រាប់មិត្តៗយុវវ័យ ។
ក្នុងអាល់ប៊ុមថ្មីនេះ ត្រូវបានប្រិយមិត្តអ្នកស្ដាប់ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈបទបើស្អប់ម្តេចទុកលេខអូន របស់ស្រីស្រស់ សួស វីហ្សា ។ នៅក្នុងអត្ថន័យ និងការសម្តែងនៅក្នុងខារ៉ាអូខេបទចម្រៀងនេះ ត្រូវបានគេដឹងថា សួស វីហ្សា ហាក់នៅតែនឹកសង្សាររបស់នាង បើទោះបីជានាងបានបែកគ្នាទៅហើយក្តី ។
តាមរយៈបទចម្រៀងនេះ គេមើលឃើញថា សួស វីហ្សា មើលទៅហាក់កំពុងតែ ទន្ទឹងរង់ចាំមើលផ្លូវ និងចាំ មើលទូរស័ព្ទរបស់សង្សារនាង ព្រោះនៅក្នុងចិត្តរបស់នាង នៅតែនឹកនៅតែស្រឡាញ់គេ ។ ប៉ុន្តែផ្ទុយទៅវិញ សង្សាររបស់នាង បែរជាទូរស័ព្ទមកនាង ហើយនិយាយថា ច្រឡំលេខ ។ ពេលនោះហើយ សួស វីហ្សា បានភ្ញាក់ខ្លួនរំជើបរំជួលចិត្តជាខ្លាំង នៅពេលឃើញលេខទូរស័ព្ទសង្សារ ខលមកអ៊ីចឹង តែបែរជាប្រាប់ថាច្រឡំលេខទៅវិញ។
ទោះយ៉ាងណានៅ ក្នុងបទចម្រៀង បើស្អប់ម្តេចទុកលេខអូន របស់ស្រីស្រស់ សួស វីហ្សា នេះត្រូវបានស្រទាប់យុវវ័យគាំទ្រ យ៉ាងខ្លាំង ព្រោះនៅក្នុងបទចម្រៀងនេះ មានអត្ថន័យជា្រលជ្រៅ និងត្រូវសាច់រឿងរបស់ស្រទាប់យុវវ័យមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ បទចម្រៀងមួយនេះ បង្កប់ទៅដោយមនោសញ្ចេតនាយ៉ាងលន្លង់លន្លោច ដែលមើលទៅហាក់ដូចជាអាណិតតួស្រីយ៉ាងខ្លាំង ព្រោះតួស្រី ថ្វីដ្បិតតែ បែកពីសង្សារពិតមែន ប៉ុន្តែចិត្តគឺនៅតែស្រឡាញ់គេដដែល ។
ចង់ដឹងថាខារ៉ាអូខេបទបើស្អប់ម្តេចទុកលេខអូនរបស់ សួស វីហ្សា មានអត្ថន័យ និងមនោសញ្ចេតនា លន្លង់លន្លោចបែបណានោះ សូមទស្សនាវីដេអូខារ៉ាអូខេ ខាងក្រោមនេះ ទាំងអស់គ្នា៖


ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល