ពេជ្រ គឺជាគ្រឿងអលង្ការដ៏មានតំលៃ ស្រស់ស្អាត និងពេញនិយម ជាពិសេសសំរាប់នារីៗទាន់សម័យ ចូលចិត្តពាក់លំអ លើដងខ្លួន លើដៃ ធ្វើជាខ្សែក ចិញ្ចៀន ក្រវិល និងកងដៃ។

ប៉ុន្តែបច្ចុប្បន្នយើងបានឃើញនូវរឿងដ៏ចំលែកមួយ ដែលគេបានប្រើពេជ្រ ទៅតុបតែងលំអនៅលើកង់ ដ៏ស្រស់ស្អាតមួយ ដោយមហាសេដ្ឋី នៅក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី និងនៅក្នុងទីក្រុងឡុនដុន ប្រទេសអង់គ្លេស។

កង់ដាំពេជ្រនេះ គឺមានតំលៃ ៣៨,៨០០ដុល្លារ គឺជាកង់ដ៏ប្រណិត និងស្រស់ស្អាត ដែលតំរូវឱ្យអ្នកទិញ ឬប្រើកង់នេះ នៅតែក្នុងផ្ទះ ដោយសារតែ វាជាកង់មួយដ៏មានតំលៃ និងការពារពីហានិភ័យផ្សេងៗ ដែលអាចកើតឡើង៕


ដោយ៖ វណ្ណៈប្រភព៖ blog.nobleandroyal