ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា បុរសម្នាក់ ដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយបែរជាបំពានលើប៉ូលីសទៀតផងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមផ្លូវច្បាប់។

ប្រភពខាងលើបានអោយដឹងថា រឿងរ៉ាវនេះ បានកើតឡើង នៅចំកណ្ដាលទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ខណៈដែលជនបង្កហេតុ មានឈ្មោះថា Sergei Siluynova វ័យ ៣០ឆ្នាំ បានបើករថយន្ដ របស់ខ្លួនទាំងកម្រោល ដោយបានជាប់ប៉ូលីសម្នាក់ នៅនឹងលើគម្របរថយន្ដមុខ របស់ខ្លួនផងនោះ។


ប៉ូលីសដែលបានជាប់លើរថយន្ដ គឺមានឈ្មោះថា Lieutenant Alexander Seleznev បាននិយាយថា គាត់បានបញ្ឈប់ជនបង្កហេតុ ខណៈដែលរូបគេនោះ មិនបានគោរពច្បាប់ចរាចរណ៍ តែបុរសនោះមិនបានធ្វើតាមគាត់ទេ បែរជាដឹកគាត់ ដែលជាប់នៅនឹងគម្របរថយន្ដ ដល់ទៅដីមួយគីឡូទៀត។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail