គួរយល់ដឹង ៖ បើយោងតាមការសិក្សាស្រាវជ្រាវ នាពេលថ្មីៗនេះ បានបង្ហាញអោយដឹងថាបុរសកុហកច្រើនជាងស្រ្តី។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដែលបានមកពី BMW Financial Services បានបន្ថែមថា ជាមធ្យមបុរសកុហក ៣ ដងនៅក្នុង ១ ថ្ងៃ ដែលស្មើនឹងការកុហកដល់ទៅ ១,០៩២ ដងនៅក្នុងមួយឆ្នាំ បើធៀបទៅនឹងស្រ្តីវិញ ជាមធ្យមស្រ្តីកុហកតែ ២ ដងនៅក្នុងមួយថ្ងៃ ដែលស្មើនឹងការកុហក ៧២៨ ដងនៅក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា មានពេលខ្លះនោះស្រ្តីក៏មានការកុហកច្រើនជាងបុរសផងដែរ ពោលគឺ នៅពេលដែលពិភាក្សារឿងដើរផ្សារតែម្តង ។ ទន្តឹមនឹងការបញ្ជាក់អះអាងនេះ ប្រភពរបាយការណ៍ដដែលបន្ថែមថា ការកុហកដែលបុរសតែងតែប្រើជាញឹកញ៉ាប់ នោះគឺ ការកុហកទៅលើការចំណាយប្រាក់ ក៏ដូចជា ការកុហកអំពើរឿងផឹកគ្រឿងស្រវឹងជាដើម។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីអ្នកជំនាញខាងចិត្ថវិទ្យា (Karen Pine) ដែលបានមកពីសកលវិទ្យាល័យ Hertfordshire បានបញ្ជាក់យ៉ាងច្បាស់ថា ជារួមការកុហកមិនអាក្រក់អ្វីណាស់ណានោះទេពោលគឺ មានពេលខ្លះការកុហក៏បានធ្វើជីវិតរស់នៅប្រសើរជាងមុនផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ Spy