ក្នុងរយៈ ១ម៉ោង Samsung លក់ Galaxy បាន ២០.០០០ គ្រឿងនិងទទួលបានប្រាក់ចំណេញឡើងរហូតដល់ ៥,២ពាន់លានដុល្លាអាមេរិកត្រឹមតែក្នុងរយៈពេល ៣ ខែដំបូងដើមឆ្នាំ ២០១២ នេះ។ ក្នុងត្រីមាសទី​ ១ ឆ្នាំ ២០១២ នេះ Samsung លក់ទូរស័ព្ទ Smartphone បានចំនួន ៤៤,៥ លានគ្រឿងខណៈពេលដែល Apple លក់បានចំនួន ៣៥,១ លានគ្រឿងនៃទូរស័ព្ទ iPhone របស់ខ្លួន។ ដោយឡែក Samsung ថែមទាំងបាននាំមុខក្រុមហ៊ុន Nokia ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទដៃធំជាងជាគេក្នុងពិភពលោកទៀតផង។ភាពជោគជ័យរបស់ Samsung នេះបានធ្វើអោយក្រុមហ៊ុនស្រាវជា្រវ Forrester ចេញសេចក្តីជូនដំណឹងក្រើនរលឹករបស់ខ្លួនមួយថា Apple នឹងងាយត្រូវបានគូរប្រជែងរបស់ខ្លួននាំមុខជាក់ជាមិនខានឡើយ នៅពេលដែលគ្មានការដឹកនាំរបស់លោក Steve Jobs នោះ។លោក George Colony - CEO របស់ Forrester បាននិយាយថា លោក Steve Jobs នៅមុនពេលទទួលមរណៈភាព គឺជាអ្នកដឹកនាំមួយរូបដែលមានកិត្តិនាមបំផុត លោកហ៊ានប្រថុយ និងមានទេពកោសល្យក្នុងការច្នៃប្រឌិតផលិតផលដ៏អស្ចារ្យដែលកម្រនឹងមានអ្នកណាអាចធ្វើបានណាស់ ។hspace=3ភាពរីកចំរើនរបស់ Apple នឹងអូសបន្លាយក្នុងរយៈពេល ២៤ ទៅ ៤៨ ខែទៀត ប៉ុន្តែប្រសិនបើមិនមានការលេចមុខឡើងនៃអ្នកដឹកនាំដែលមានភាពទាក់ទាញថ្មីទេ នោះ Apple អាចនឹងធ្លាក់ចូលក្នុងស្ថានភាពដុនដាបដូច Sony យ៉ាងដូច្នោះ ។ Samsung បានដណើ្តមចំណែកទីផ្សារទូរស័ព្ទ Smartphone មានចំនួនរហូតដល់ ៣០,៦% នៅក្នុងត្រីមាសទី ១ នេះ ,ទី ២ គឺ Apple ជាមួយចំនួន ២៤,១ % និងចំណែកដែលនៅសេសសល់គឺចែករំលែកទៅអោយក្រុមហ៊ុនផ្សេងៗ។ តួលេខលក់ចេញសមិទ្ធិផល Galaxy S II និងឧបករណ៍ Tablet Galaxy Tab របស់ Samsung គឺសុទ្ធតែមានលទ្ធផលល្អប្រសើរដូចគ្នា។Neli Mawston - អ្នកជំនាញខាងវិភាគរបស់ Strategy Analytics បានធ្វើការវាយតំលៃថា ទីផ្សារទូរស័ព្ទ Smatphone អាចនឹងក្លាយជាឆាកប្រយុទ្ធរវាងទ្វេរភាគី Samsung និង Apple ,ខណៈពេលដែលភាពជោគជ័យរបស់ Samsung ដើរទន្ទឹមគ្នានឹងភាពបរាជ័យរបស់ភាគី Nokia ។ទូរស័ព្ទ Galaxy S III របស់ Samsung នឹងត្រៀមបង្ហាញវត្តមាននៅថ្ងៃទី ៣ ខែឧសភាខាងមុខនេះហើយ ខណៈពេលដែល iPhone 5 របស់ Apple កំពុងតែស្ថិតនៅជាសញ្ញាសួរមួយនៅឡើយ៕                                                                                              ប្រភព៖ itnsource                                                                                             ដោយ៖ រស្មី