ភ្នំពេញ៖ ក្រុមហ៊ុន DKSH Cambodia Ltd បានប្រកាសប្រមូលផលិតផលរបស់ខ្លួនមួយចំនួន ត្រឡប់ចូលឃ្លាំង វិញ ដោយសារតែសង្ស័យមានមេរោគ ឆ្លងមកពីក្រុមហ៊ុន Fonterra ដែលអាចនាំឲ្យទារកមានលាមកក្តៀន រាគ និងក្អួតចង្អោរ។
ផលិតផលម្សៅទឹកដោះគោសម្រាប់ទារក ដែលត្រូវប្រមូលត្រឡប់មកវិញនេះ មានម្សៅទឹកគោកម្រិត១ សម្រាប់ទារក អាយុ ០ដល់១២ខែ និងម្សៅទឹកគោកម្រិត២ សម្រាប់ទារក អាយុ៦ ដល់២៤ខែ។
ក្រុមហ៊ុនចែកចាយផលិតផលទឹកដោះមួយនេះ បានបញ្ជាក់ថា ការប្រមូលផលិតផលជាបន្ទាន់ដោយសារគ្រឿងផ្សំដែលអាចឆ្លងរោគរបស់ក្រុមហ៊ុន Fonterra របស់ប្រទេសនូវែលសេឡង់ ដែលជាក្រុមហ៊ុនផលិត និងនាំចេញម្សៅទឹកដោះគោធំជាងគេលើពិភពលោក។
លោក ច័ន្ទ បញ្ញារិទ្ធ ប្រធានផ្នែកទីផ្សារក្រុមហ៊ុនឌុយមិច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៣ថា ក្រុមហ៊ុន Fonterra បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុន DKSH Cambodia Ltd ការិ យាល័យ ឌុយមិច អំពីសារធាតុផ្សំមួយចំនួន ដែលអាចមានបញ្ហាលើគុណភាព។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១ ៣ ក្រុមហ៊ុន DKSH Cambodia Ltd ការិយាល័យ ឌុយមិច បានទទួលព័ត៌មានបន្ថែមទៀតពីក្រុមហ៊ុន Fonterra ដែលបង្ហាញថា សារធាតុផ្សំមួយចំនួនដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន DKSH Cambodia Ltd ការិយាល័យ ឌុយមិច អាចមានលទ្ធភាពចំលងរោគផងដែរ។
លោក ច័ន្ទ បញ្ញារិទ្ធ បានបញ្ជាក់ថា ផលិតផលដែលត្រូវបានមកវិញមានចំនួន៨កូដ ដែលមានបញ្ជាក់ថ្ងៃផលិតច្បាស់លាស់។ លោកបានបញ្ជាក់ថា នេះជាគោលការណ៍របស់ក្រុមហ៊ុនក្នុងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អតិថិជន។
ទោះជាយ៉ាងណា ម្សៅទឹកដោះគោ ដែលមានបញ្ហានេះ ក្រុមហ៊ុនរបស់លោក បានប្រមូលមកពីអតិថិជនវិញ បាន ច្រើនហើយ ហើយក៏មិនទាន់មានបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរលើទារករបស់អតិថិជនផងដែរ។
ផលិតផលដែលត្រូវបានប្រមូលត្រលប់មកវិញទាំងអស់ត្រូវបានរាយឈ្មោះដូចជា៖
-Dumex Dupro (Step 2) Green ៨០០ក្រាមដែលមានកូត FGDFORG0800TNKH17 សម្រាប់កាលបរិច្ចេទបួនលើកផ្សេងគ្នា (30/Apr/13 to 30/Oct/15, 02/May/13 to 02/Nov-15, 28/May/13 to 28/Nov/15 និង 29/May/13 to 29/Nov/15 ។ -
Dumex Dupro (Step 2) Green ៤០០ក្រាមដែលមានកូត FGDFORG0400TNKH17 សម្រាប់កាលបរិច្ឆេទ 23/May/13 to 23/Nov/15 ។ -
Dumex Dulac (Step 1) Gold ៨០០ក្រាម ដែលមានកូត FGMG1RG0800TNKH06 សម្រាប់កាលបរិច្ឆេទចំនួនពីរលើក (30/May/13 to 30/May/15 និង 19/Jun/13 to 19/Jun/15) ។ -
Dumex Dupro (Step 2) Gold ៨០០ក្រាម ដែលមានកូត FGMG2RG0800TNKH06 សម្រាប់កាលបរិច្ឆេទ 31/May/13 to 31/May/15 ។
លេខទំនាក់ទំនងសំរាប់មាតាបិតានិងអាណាព្យាបាល៖ លេខទូរស័ព្ទ (សំរាប់អ្នកប្រើប្រាស់) : 012 233 283 / 017 333 071 / 017 333 086 /012 222 160 លេខទូរស័ព្ទ (សំរាប់អ្នកចែកចាយបន្ត) : 060 888 508 / 012906130 ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសចំនួនបីហើយ គឺចិន រុស្ស៊ី និងវៀតណាម បានធ្វើការហាមឃាត់ការនាំចូលម្សៅទឹកដោះគោដែលជាផលិតផលរបស់ក្រុមហ៊ុនយក្ស Fonterra របស់នូវែលសេឡង់៕
ការប្រកាសផ្សាយ ប្រមូលត្រលប់មកវិញ នូវម្សៅទឹកដោះគោកូនក្មេងរបស់ ក្រុមហ៊ុន Fonterra សូមចុចត្រង់នេះ !!!

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល