ថៃ ៖ លោក Nadech Kugimiya បាននិយាយអំពីគម្រោងថ្មីនៃ ព្រះម៉ែនាគីភាគទី ៣ បន្ទាប់ពីរឿង  ព្រះម៉ែនាគីភាគ២ ទទួលបានមតិល្អៗជាច្រើនពីហ្វេន និងរកចំណូលបានដល់ទៅ ៣១៥ បាត ។ នេះបើយោងតាមរបាយការណ៍ពី Major Group  នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ។ 

តារាសម្តែងរូបនេះបាននិយាយថា ខ្ញុំពិតជាសប្បាយចិត្តជាមួយការបញ្ចេញមតិល្អសម្រាប់រឿងនេះ ហើយខ្ញុំពិតជារីករាយណាស់នៅពេលដែលទទួលបានព័ត៌មានល្អៗ ដោយសារតែរឿងមួយនេះបានចំណាយកម្លាំងច្រើនមែនទែន ។ ជាការពិតណាស់ ខ្ញុំមិនដែលបានជួបបង Off Pongpat តាំងពីសម្ពោធរឿងហើយ ខ្ញុំនឹងទៅជួបគាត់នៅពេលទំនេរ។ ខ្ញុំពិតជាចង់អរគុណដល់គាត់សម្រាប់ការផ្តល់ឱកាសឲ្យខ្ញុំបានសម្តែងរឿងនេះ ។ 

/

តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះបន្តទៀតថា ខ្ញុំមិនទាន់ដឹងនៅឡើយទេថា នឹងមានគម្រោងជាមួយនិង ព្រះម៉ែនាគីភាគទី ៣​ ឬអត់ ព្រោះការសម្រេចចិត្តនេះអាស្រ័យទៅលើស្ថានីយ៍ទូរទស្សន៍ជាអ្នកចាត់ចែង ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate