YG Entertainment ត្រូវបានគេស្គាល់ថា ជាផលិតកម្មមួយដ៏ធំ និងល្បីជាខ្លាំង នៅក្នុងពិភព Kpopដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ។ ថ្មីៗនេះ នៅក្នុងកម្មវិធី Youtube Pulse ដែលជាកម្មវិធីរបស់គេហទំព័រប្រមូលផ្តុំ វីដេអូធំជាងគេបង្អស់ នៅទូទាំងពិភពលោកនោះ គេក៏បានឃើញផលិតកម្មធំៗរបស់ KPOP គឺ YG និង SM នៅទីនោះផងដែរ ។

width=470កម្មវិធី Youtube Pulse គឺជាកម្មវិធីរបស់ Youtube ដែលផ្តល់ពានរង្វាន់ ទៅកាន់អ្នកទំាងឡាយណាដែលគណនី Youtube ហើយទទួលបានចំនួនអ្នក Subscribe ច្រើនជាង ១ លាននាក់ ។ នៅក្នុងអ្នកឈ្នះជាច្រើន​នោះ ខាងផលិតកម្ម YG Entertainment ឈ្នះរហូតដល់ទៅ ៣ ដែលពាននីមួយៗឈ្នះដោយគណនី Youtube របស់ PSY (officialpsy) Bigbang (BIGBANG) និង 2NE1 ។ PSY មានចំនួនអ្នក Subscribe រហូតដល់ទៅជាង ៦,៥ លាននាក់ ហើយ Bigbang វិញមានអ្នក Subscribe ២ លាននាក់ជាង ចំណែក 2NE1 វិញមានចំនួនអ្នក Subscribe ប្រមាណ ១,៨ លាននាក់ ។ ចំណែកផលិតកម្មSM ក៏ឈ្នះបានពានរង្វាន់នេះ មួយនឹងគេផងដែរ ។

width=470អបអរសាទរដល់ផលិតកម្មទាំង ២ នេះដែលបានឈ្នះ Youtube Gold Partner ពី Youtube ។ បើតាមប្រភពព័ត៌មាន បានអោយដឹងថា YG មិនមែនខ្លាំងតែនៅ Youtube ប៉ុណ្ណោះទេ តែក្រុមហ៊ុនមួយនេះតែងតែមានឥទ្ធិពលខ្លាំង ជាងក្រុមហ៊ុនណាៗទាំងអស់ នៅក្នុងបណ្តាញសង្គម ៕