ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយកាណ៍ថា យ៉ាងហោចណាស់មានអ្នករងរបួសចំនួន ២៤
នាក់ ខណៈដែលរថភ្លើងពីរខ្សែរបស់ចិន បានបុកគ្នា កាលពីរសៀលម្សិលមិញនេះ នៅចំណត Jiamusi ក្នុងខេត្ត Long Jiang ប្រទេសចិន។
អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងផ្លូវដែកខេត្ដ បានទទួលស្គាល់ថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង ២៤នាទី នៅឯចំណត់រថភ្លើង Jiamusi ។ អ្នករងរបួសភាគច្រើនត្រូវបានអនុញ្ញាតអោយទៅព្យាបាលនៅផ្ទះ លើកលែងតែអ្នករងគ្រោះធ្ងន់ចំនួន ៥នាក់ ត្រូវបានអោយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដើម្បីបន្ដតាមដានសុខភាព។

ទំព័រ Xinhua បានចេញផ្សាយថា មូលហេតុនៃគ្រោះថា្នក់នេះ កំពុងត្រូវបានមន្ដ្រីមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ គួររំលឹកផងដែរថា គ្រោះថ្នាក់រថភ្លើងស្រដៀងគ្នានេះ បានកើតឡើងជាញឹកញាប់នៅប្រទេសចិន នេះក៏ដោយសារតែការថែទាំផ្លូវដែកមិនបានល្អ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing