U-Kiss គឺជាក្រុមចំរៀងបុរសដែលមានសមាជិក ៧ នាក់របស់ KPOP ដែលមានឈ្មោះបោះសំលេងល្បីគ្រាន់បើ ។ ក្រុមនេះធ្លាប់ឆ្លងកាត់ព្យុះភ្លៀង ជាច្រើនឆ្នាំមកហើយ ក៏ធ្លាប់ផ្លាស់ប្តូរសមាជិកអស់ ២ នាក់ផងដែរ ហើយថ្ងៃនេះអ្នកគាំទ្ររបស់គេ ខូចចិត្តសារជាថ្មីទៀតហើយ ។

width=470DongHo ដែលសមាជិករបស់ក្រុម U-KISS ដែលមានអាយុទើបតែ ១៩ ឆ្នាំនោះ ថ្ងៃនេះបានប្រកាសអំពីការចាកចេញពីក្រុម U-KISS ជាផ្លូវការហើយ ។ NH Media ដែលជាផលិតកម្មរបស់ក្រុម U-KISS បានប្រកាសថា DongHo នឹងបាត់មុខពី U-KISS ចាប់ពីអាល់ប៊ុមថ្មីដែលនឹងត្រូវចេញក្នុងពេលឆាប់ៗនេះហើយ DongHo ក៏នឹងឈប់សំរាកពីការងារជាតារាផងដែរ ។

width=470ចាប់តាំងតែពីដើមឆ្នាំ ២០១៣ មក DongHo បានគិតអំពីការចាកចេញពីក្រុមជារឿយៗ រហូតដល់មានការពិភាក្សាជាច្រើនដងជាមួយនិង ផលិតកម្មនិងសមាជិកទាំងអស់ ។ មូលហេតុនាំអោយ DongHo ចាកចេញពីជីវិតសិល្បៈនេះ ព្រោះតែបញ្ហាសុខភាពហើយ DongHo មានភាពនឿយហត់ពីការងារសិល្បៈហើយ ចង់ត្រឡប់រស់នៅក្នុងជីវភាពធម្មតាវិញ ។ បន្ទាប់ពីពិភាក្សាជាមួយឳពុកម្តាយរួចមក ខាងផលិតកម្ម ក៏បានយល់ព្រមតាមសំណើរអោយ DongHo ឈប់និងចាកចេញពីក្រុម U-KISS និង​វិស័យសិល្បៈ ។

/គួរបញ្ជាក់ផងដែរថា កាលពីលើកមុនក្រុម U-KISS ធ្លាប់មានសមាជិក ២ រូបចាកចេញពីក្រុមម្តងរួចមកហើយគឺ Alexander និង Kibum ហើយជំនួសមកវិញដោយ Hoon និង AJ ។ ដូចនេះក្រុមU-KISS នឹងនៅសល់សមាជិកតែ ៦ នាក់ប៉ុណ្ណោះ ហើយយើងនឹងរង់ចាំមើលថា តើមានសមាជិកថ្មីចូលមកបន្ថែមឬក៏យ៉ាងណា ៕

width=470

 

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop