បន្ទាយមានជ័យ ៖ អាជីវករខ្មែរ ដែល រកស៊ីនាំចូល និងលក់ខោអាវគីប នៅក្នុងផ្សារថៃ ជាប់ព្រំដែនប៉ោយប៉ែត  ខេត្ដបន្ទាយ  មានជ័យបាននិយាយថា  តូបលក់ខោអាវ   របស់ពួកគាត់ជាច្រើន ត្រូវបានបិទ មិនលក់ដូរព្រោះខ្លាចភាគីថៃ ចុះបិទ នៅថ្ងៃទី០៣ ខែកញ្ញា  ឆ្នាំ២០១៣ នេះ ពោលមានតែតូប លក់ខោអាវជជុះប៉ុណ្ណោះ ដែលដំណើរការ និងបើកលក់ ។

ការបិទតូបលក់ ខោអាវរបស់អាជីវករខ្មែរខាងលើនេះ បានធ្វើឡើង ក្រោយពីក្រុមអាជីវករខ្មែរនាំគ្នាតវ៉ា កាលពីថ្ងៃទី០២ ខែកញ្ញា បន្ទាប់ពី កម្លាំងនគរបាល អន្ដោប្រវេសន៍ថៃធ្វើការ ហាមឃាត់មិនអនុញ្ញាតឱ្យពួកគេនាំចូល ខោអាវគីមដូចសព្វមួយដង ដោយចោទប្រកាន់ថា អាជីវករខ្មែរទាំងនេះមានខោ អាវមួយចំនួនធំ បន្លំស្លាកយីហោ រំលោភ កម្មសិទ្ធិបញ្ញារបស់ពួកគេ ។

ក្រុមអាជីវករខ្មែរបាននិយាយថា តាំងពី ព្រឹករហូតមកដល់រសៀលថ្ងៃដដែលនេះ ពួកគាត់មានការបិទតូបលក់ដូរខោអាវគីម ជាច្រើនតូប ដោយ សារតែខ្លាចភាគីថៃ ចុះបិទតូបពួកគាត់ ដែលអាចធ្វើឱ្យពួកគាត់ កាន់តែមានការលំបាកក្នុងការរកស៊ីទទួលទាន ដូច្នេះពួកគាត់នឹងធ្វើការតវ៉ាបន្ដ បើសិនជាពុំមានដំណោះស្រាយណា មួយកើតឡើង រវាងភាគីថៃ និងភាគីខ្មែរ ប្រចាំក្រុងប៉ោយប៉ែត ។

បើយោងតាមអាជីវករ ភាគីថៃបិទតូប របស់ពួកគាត់ អាចនឹងធ្វើឡើងក្នុងរយៈ ពេលជាច្រើនថ្ងៃ ដូច្នេះហើយពួកគាត់សូម អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល