មិនត្រឹមតែត្រូវបានគេចាប់អារម្មណ៍ទៅលើ សមត្ថភាពសម្តែង ដ៏មានទេពកោសល្យប៉ុណ្ណោះទេបណ្តាតារាភាពយន្តស្រីរបស់ ប្រទេសថៃ នៅត្រូវបានគេចាប់អារម្មណ៍ឃើញថា មានរូបសម្រស់ស្រស់ស្អាត និងសិចស៊ី ថែមទៀតផង។

ទន្ទឹមនឹងបណ្តា Top Boy ដ៏ស្អាតសង្ហាៗ និងបណ្តាភេទទីបី ដ៏ស្អាតសិចស៊ី មើលមិនដឹងថាជាមនុស្សប្រុសកែភេទ ប្រទេសថៃ ក៏ជាកន្លែងមួយ ដែលសម្បូរទៅដោយ បណ្តានារីមានរូបសម្ផស្សស្រស់ស្អាត សិចស៊ីអស្ចារ្យផងដែរ។

ខាងក្រោមនេះ គឺជាកំពូល តារាភាពយន្តស្រីទាំង៥ ដែលស្រស់ស្អាតសិចស៊ីបំផុត នៅក្នុងវិស័យភាពយន្តថៃ៖ 

Pachrapa Chaichua (1978)

/

/

Pachrapa Chaichua hay Aum គឺជាតារាភាពយន្តចាស់វស្សាម្នាក់ ដែលធ្លាប់រកបានប្រាក់ចំណូលយ៉ាងខ្ពស់ ក្នុងរយះពេលបីឆ្នាំជាប់គ្នា គឺចាប់តាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦។ បើទោះជាឆ្នាំនេះ នាងមានអាយុ ៣៥ឆ្នាំ ហើយក៏ដោយ ប៉ុន្តែសម្ផស្សរបស់នាងនៅតែមិនចាស់នៅតែមានភាពស្រស់ស្អាត សិចស៊ី ដែលធ្វើឲ្យនាង នៅតែជាប់ជាកំពូលតារាភាពយន្តស្រីមានរូបសម្រស់ ស្រស់ស្អាតសិចស៊ី នៅក្នុងប្រទេសថៃ ដដែល។

Chalida Vijitvongthong (8/8/1993)

/

ត្រូវបានទស្សនិកជនចូលចិត្តថាឈ្មោះនាងថា Mint, Chalida Vijitvongthong គឺជាតារាភាពយន្តស្រីម្នាក់ ក្នុងចំណោមតារាស្រីមួយចំនួនទៀត ដែលមានរូបសម្រស់ ស្អាតសិចស៊ីបំផុត នៅក្នុងប្រទេសថៃ នៅក្នុងវ័យ ទើបតែ ២០ ឆ្នាំនេះ។

Kimberley Anne Woltemas (22/1/1992)

/

ត្រូវបានគេស្គាល់ច្រើនតាមរយះ nickname Kim ឬក៏ Kimmy, Kimberley Anne Woltemas ក៏ជាតារាភាពយន្តស្រីមានរូបសម្រស់ ស្រស់ស្អាតសិចស៊ីបំផុត នៅក្នុង Showbiz ថៃផងដែរ។ មានកំពស់ដល់ទៅ 1m71 រួមជាមួយផ្ទៃមុខដ៏មានមន្តស្នេហ៍ ស្រីស្អាតម្នាក់នេះ កំពុងតែមានភាពលេចធ្លោជាងគេនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ CH3 ប្រទេសថៃ។

Khemanit Jamikorn (27/5/1988)

/

ដូចទៅនឹង nickname Pancake, Khemanit Jamikorn មានរូបសម្ផស្ស ស្អាតសិចស៊ី អាចធ្វើឲ្យបុរសៗ មើលរហូតដល់ភ្លឹកបាន។ មានភាពល្បីឈ្មោះ ពីការប្រលងកំពូលតារាបង្ហាញម៉ូដ ថៃ នាង Khemanit Jamikorn ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងវិស័យភាពយន្ត នៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ន នេះផងដែរ។

Usamanee Vaithayanon (3/3/1988)

/

បោះជំហានចូលក្នុងវិស័យថតភាពយន្តតាំងពីអាយុ ៥ឆ្នាំ, បច្ចុប្បន្ន Usamanee Vaithayanon ក៏មានមុខនៅក្នុងតារាងកំពូលតារាភាពយន្តសិចស៊ី របស់ថៃផងដែរ។ ស្រីស្អាតម្នាក់ត្រូវបានទស្សនិកជនចូលចិត្តហៅឈ្មោះ Nickname ថា Kwan៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ soha