ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក   បានផ្អើលនាំគ្នាទូរស័ព្ទប្តឹងក្រុមការងារភ្នាក់ងារសង្គ្រោះបន្ទាន់  ខណៈពេលដែលពួកគេបានប្រទះឃើញដុំភ្លើងពណ៌ខៀវដ៏ចម្លែក   ហោះសំកាំងខ្លួននៅលើអាកាស  នាពាក់កណ្តាលអាធ្រាត្រ   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ដុំភ្លើងមួយនេះ  លេចខ្លួនឡើងមួយរំពេចរួចក៏បានបាត់ខ្លួនទៅវិញ តែបើតាម​មើលទៅវាហាក់បីដូចជារន្ទះមួយពព្រិចដូច្នេះឯង ខណៈពេលដែលវាបានលេចខ្លួនឡើង នាវេលាម៉ោង ១ រំលងអាធ្រាត្រ (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) ឈានចូលថ្ងៃសៅរ៍ស្របពេលដែលទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា វាទំនងជា បាតុភូតដែលអាចកើតមានលើអាកាស (meteor) ឬអាចជាកំទេចកំទីដែលបានធ្លាក់មកពីលំហអាកាស។

width=441

លើសពីនេះ បើយោងតាម  American  Meteor Society  អោយដឹងថា​ មានករណីបាតុភូតស្រដៀងគ្នានេះ ដល់ទៅ ១៣ ដងឯណោះ ក្នុងអំឡុងឆ្នាំនេះ ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមមន្រ្តីប៉ូលីស   ប្រចាំតំបន់បានទទួលទូរស័ព្ទប្តឹងជាច្រើន  ទាក់ទិននឹងករណីមួយនេះ  ពីសំណាក់ក្រុមប្រជាពលរដ្ឋ  ខណៈពេលដែលពួកគេ     បានឃើញយ៉ាងដូច្នេះដោយឡែក ក្រុមមន្រ្តីតាមដានដែនអាកាស  ប្រចាំអាកាសយានដ្ឋាន  Indianapolis Inter-national    Airport  បញ្ជាក់ថា  មិនមានសេចក្តីរាយការណ៍ពីក្រុមមនុស្សដែលជាអ្នកបើកយន្តហោះ  ចំពោះករណីមួយនេះនោះទេ  ហើយក៏ពុំមានសេចក្តីរាយការណ៍ណាមួយ  ថាមានមនុស្ស   បានទទួលរងរបួសធ្ងន់ឬស្រាលនោះទេ ។  ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចម្លែកៗ និងគួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត ស្ទើរតែទាំងស្រុង

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិភពលោក

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល (មានវីដេអូ)

ដោយ ៖ សំណាងប្រភព ៖ ស្កាយ