វាស៊ិនតោនៈ ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិចធ្លាក់ចុះ៧,១% ក្នុងខែមិនា គឺមានតាំងពីខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែវានៅក្នុងកំរិតតិចនៅឡើយ ហើយវាមានការកើនឡើងកាលពីឆ្នាំមុន ទិន្នន័យ ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអង្គារ។ អ្នកទិញជាច្រើនបានទិញផ្ទះសំរាប់គ្រួសារ យ៉ាងប្រញាប់ប្រញាល់ក្នុងតំលៃ៣២៨,០០០ដុល្លា ធ្លាក់ចុះជាងកុម្ភៈក្នុងតំលៃ៣៥៣,០០០ដុល្លា តែវាមានតំលៃស្មើនឹងខែមករា។ តួលេខ១,២% ខ្ពស់ជាងត្រីមាសចុងក្រោយក្នុងឆ្នាំ២០១១ ការលក់គឺកើនឡើង តែវាមិនដូចអ្វីដែលយើងសង្ឈឹមទុក្ខ ចំពោះអត្រាប្រាក់កំចីមានក្នុងតំលៃ ទាបគ្រប់ពេលក្នុងរយៈពេល៨ខែ។ ចំនួនផ្ទះដែលលក់នៅទីផ្សារគឺមានការលំបាកដូចត្រីមាស ចុងក្រោយក្នុងឆ្នាំមុនដែរចំនួន៥,៣% នៃការផ្គត់ផ្គង់ប្រចាំខែ។ តំលៃលក់មធ្យមក្នុងខែមិនាគឺ តំលៃ២៣៤,៥០០ដុល្លា ឡើងចាប់ពីឆ្នាំ២០១១ ក្នុងតំលៃមធ្យម ២២៧,២០០ដុល្លា។
ដោយៈ វណ្ណៈ ប្រភពៈ channelnewsasia