ភ្នំពេញ៖ អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ដែលសម្បូររឿងអាស្រូវ កញ្ញា សាសា ដែលមានឈ្មោះពិតថា ឯក សុជាតា ត្រូវបានតុលាការចេញដីកាកោះ ហៅជាលើកចុងក្រោយ ដើម្បីឲ្យនាងចូលខ្លួនទៅបំភ្លឺរឿង ចេញសែកគ្មានសាច់ប្រាក់ ហើយប្រសិនបើនាងនៅតែ មិនចូលខ្លួនទៅបំភ្លឺទេនោះ នាងអាចប្រឈមនិងការចេញដីការ ចាប់ខ្លួនពីតុលាការ ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល កញ្ញា សាសា បានបាត់វត្តមានពីវិស័យសិល្បៈ ហើយក៏ផ្ទុះរឿងអាស្រូវបន្តបន្ទាប់ ដោយមានបុរសពីរនាក់បាន ចេញមុខដាក់ពាក្យបណ្តឹងប្តឹងនាងថា ចេញមូលប្បទានប័ត្រ (សែក) ដោយគ្មានទឹកប្រាក់ប្រមាណ ៧០០០ដុល្លារអាមេរិក ដោយតាមការកោះហៅ របស់តុលាការនោះ គឺតម្រូវឲ្យនាងចូលខ្លួនទៅបំភ្លឺនៅ តុលាការជាលើកចុងក្រោយ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ។

បើតាមពីមន្ត្រីនៅសាសាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថាការចេញដីការកោះ ហៅចូលបំភ្លឺលើកចុងក្រោយនេះ បើសិនជាអតីតតារាសម្តែងរូបនេះ នៅតែមិនចូលខ្លួនទៅបំភ្លឺតាមការកោះ ហៅនេះទេនាងអាចប្រឈមនឹង ការចាប់ខ្លួនផងដែរ ។

Looking TODAY បានព្យាយាមទាក់ទងទៅ កញ្ញា សាសា ដែលនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣នេះ តែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ មិនអាចទាក់ទងបានទេ ៕

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល