ប្លែកៗ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនា ពេលថ្មីនេះ ​បានបញ្ជាក់អោយដឹងថា​ យុវតីវ័យ ១៨ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា ត្រូវតែ វះកាត់លាងក្រពះ ​  បន្ទាប់ពីនាងបានផឹកស្រាក្រឡុក (Cocktail) មានជាតិអាហ្សូត (nitrogen) ។

width=477                                       នាង ហ្គាប៊ី ស្កាឡន វ័យ ១៨ ឆ្នាំ

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងថា​ យុវតីវ័យ ១៨ ឆ្នាំរូប នោះមានឈ្មោះថា ហ្គាប៊ី ស្កាឡន ។  ក្រោយ​ពី​បាន​ផឹក​ស្រា​ក្រឡុក​​នោះ​ហើយ នាង​ក៏​ស្រាប់​តែ​ មាន​អាការ​ថប់​ដង្ហើម  និង​ ឈឺ​ចាប់​ក្នុង​ពោះ​ជា​ទម្ងន់  រ​ហូត​ដល់​មិត្តភក្ដិ​របស់​នាង​បាន​នាំ  គ្នា​ប្រ ញាប់​ប្រញាល់​បញ្ជូន​   ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង ​ Lancaster  ភាគ​ខាង​ជើង​ប្រទេស​អង់ គ្លេស។

ករណីមួយនេះ ក៏មានការបញ្ជាក់អះអាង ពីអ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជាតិអាហ្សូត (nitrogen)មិន ​គួរ​ត្រូវ​បាន​ទទួល​ទាន​ពេល​វា​ស្ថិត​ជា​អង្គធាតុ​រាវ​នោះ​ទេ​  បើ​មិន​ដូច្នោះ​ទេ​វា​នឹង​ក្លាយ​ជា​ឧស្ម័ន​រីក មាឌ​ក្នុង​ក្រពះ ដែល​ធ្វើ​ឲ្យ​ហើម​ពោះ និង​ធ្លាយ​អវយវៈ​នេះ​ទៀត​ផង ។ បារ៍​ដែល​លក់​ភេសជ្ជៈ​ប្រ ភេទ​នេះ​បាន​ផ្អាក​ដំណើរ​ការ​ជាបណ្តោះអាសន្ន ខណៈ​ដែល​ក្រុមមន្រ្តីប៉ូលីស កំពុងតែធ្វើការតា មដានស៊ើបអង្កេត៕

ដោយ ៖ ពិសិដ្ឋ ប្រភព ៖ Spy