កាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលបានបង្ហោះនៅលើ Youtube ស្តីពីម្តាយម្នាក់ដែលមានចិត្តព្រៃផ្សៃ វាយកូនតូចដែលមានអាយុប្រហែល ៨ខែយ៉ាងឃោរឃៅគ្មានត្រាប្រណី។

បើតាមប្រភពម្តាយម្នាក់នេះគឺជាជនជាតិម៉ាឡេស៊ី មិនដឹងជាមានកំហឹងពីរឿងអ្វីឡើយ ម្តាយអប្រិយម្នាក់នេះបានធ្វើការវាយកូនតូចរបស់ខ្លួននឹងខ្នើយ ទះកំផ្លៀង ធាក់ ក្តិច បោះគ្រវែង...យ៉ាងឃោរឃៅជាទីបំផុត បើទោះជាកូនស្រែកយំស្ទើរតែគាំង ព្រោះតែភាពឈឺចាប់យ៉ាងណាក៏ដោយ។

បើតាមប្រភពដដែល ក៏បានឲ្យដឹងថាស្ត្រីជាម្តាយម្នាក់នេះត្រូវបានប៉ូលិសចាប់ចូលគុកហើយផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !

ដោយ៖ សិលាវីដេអូ៖ youtube