Land Rover បានបង្ហាញជាផ្លូវការនៅស៊េរី 2013 របស់រថយន្តប្រភេទកីឡារ ស៊េរីទំនើបគឺ Range Rover។ ការអាប់ហ្រេដគួរឲ្យកត់សំគាល់នៅលើ Range Rover 2013 គឺតួរនៃរថយន្តភាគច្រើនធ្វើពីអាលុយមីញ៉ូម ដែលធ្វើឲ្យទម្ងន់នៃរថយន្តស្រាលជាងមុនរហូតដល់ 39% បើប្រៀបនឹងជំនាន់មុនៗ។
បើទោះជានៅរក្សានូវភាពប្រណិត ស្រស់ឆើតឆាយនៃស៊េរីប្រភេទ Range Rover ប៉ុន្តែការរចនាម៉ូដនៃស៊េរីថ្មីនេះ មានការផ្លាស់ប្តូរច្រើនជាមួយនឹងទម្រង់រាងកោងមូលៗច្រើនជាង មិនជ្រុងៗខ្លាំងដូចមុនឡើយ។
បច្ចុប្បន្ន Land Rover មិនទាន់បង្ហាញពីព័ត៌មានលំអិតរបស់ Range Rover 2013 នៅឡើយទេ។ប៉ុន្តែពួកគេបានកំនត់ថា រថយន្តនេះនឹងប្រើប្រាស់ម៉ាស៊ីន V8 ហើយភ្ជាប់មកជាមួយនឹងប្រអប់អូតូម៉ាទិច 8 ថ្នាក់ ZF។

Range Rover 2013 ស្រាលជាងមុន 39%
សព្វថ្ងៃ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមួយនេះ មិនទាន់បង្ហាញពីតំលៃលក់នៃរថយន្ត Range Rover 2013 ទេ គ្រាន់តែប្រាប់ឲ្យដឹងថា នឹងដាក់លក់លើទីផ្សារជាង 160ទីផ្សារទូទាំងពិភពលោក។ពេលវេលានៃការដាក់លក់ Range Rover 2013 គឺនៅចុងឆ្នាំនេះ ឯទីផ្សារអាមេរិចខាងជើង។
សូមទស្សនារូបភាពបន្ថែមនៃ Range Rover 2013 ខាងក្រោម ៖









ដោយ៖ សិលាប្រភព៖ TTE