យល់ដឹង ៖ តើលោកអ្នក បានដឹងច្បាស់ទេថា តើមនុស្សយើងអាចរស់នៅបានដល់ប៉ុន្មានថ្ងៃ បើសិនណាមិនមានទឹកទទួលទាននោះ។
ជាការពិតណាស់ បើយោងតាមគេហទំព័រសារព័ត៌មានបរទេស lifeslittlemysteries ក៏បានចេញ ផ្សាយទាក់ទិនទៅនឹងបំនកស្រាយខាងលើនេះដែរ ដោយបានបញ្ជាក់ថា ដោយយោងតាម ច្បាប់ធម្មជាតិ មនុស្សយើងរាល់គ្នា គឺអាចរស់រានមានជីវិត ត្រឹមតែ ៣ នាទីដោយគ្មានខ្យល់ ដង្ហើម (តែមិនត្រូវបានណែនាំអោយធ្វើបែបនេះឡើយ), រស់នៅបានត្រឹមតែ ៣ ម៉ោង ដោយគ្មានទីជម្រក នៅពេលមានព្យុះព្រិល, និងមួយផ្សេងទៀតនោះគឺ រស់នៅបានត្រឹមតែ ៣ ថ្ងៃតែប៉ុណ្ណោះបើសិនជារស់នៅគ្មានទឹក បើពុំដូចច្នេះទេ លោកអ្នកប្រាកដជាស្រែកទឹកទាល់តែស្លាប់ និងជាចុងក្រោយរស់នៅ បានត្រឹមតែ ៣ សប្តាហ៍ដោយគ្មានអាហារ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក៏មានករណីមួយចំនួនផ្សេងៗទៀតផងដែរ ដែលនៅក្នុងនោះ មនុស្សមួយចំនួនអាចរស់នៅបានពី ៨ ទៅ ១០ថ្ងៃ បើសិនណាជាគ្មានទឹកញ៉ាំ។ គួររំឭកផងដែរថា ទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់សារពាង្គកាយមនុស្ស ពោលគឺមានសារៈសំខាន់ដល់ទៅ ៦៥ ភាគរយឯណោះ ៕
ដោយ ៖ ពិសីប្រភព ៖ lifeslittlemysteries