យល់ដឹង៖ ការមានលំនៅឋានមួយដែលប្រកបដោយ បរិស្ថានល្អ របៀបរៀបរយគឺពិតជាធើ្វអោយជីវិតមនុស្សម្នាក់ៗមានសេចក្ដីសុខណាស់ និងជាពិសេសគឺធ្វើអោយមនុស្សគ្រប់គ្នាចង់រស់នៅក្នុងផ្ទះបំផុត។ តាមការសិក្សាថ្មីមួយបានអោយដឹងថា កាសាងសង់ផ្ទះនៅជិតមាត់ទឹក គឺធ្វើអោយជីវិតស្រស់ថ្លាខ្លាំងណាស់។
លោក Marcus Harling ជនជាតិអង់គ្លេស បានសម្រេចចិត្តទិញដី និងសាងសង់ផ្ទះដ៏ស្រស់ស្អាតមួយនៅជិតមាត់ទឹក គឺក្នុងគោលបំណងអោយជីវិតរបស់គាត់មានសេចក្ដីសុខបំផុត។គាត់បាននិយាយថា ខ្ងុំបានសង់ផ្ទះនៅជិតមាត់ទឹកព្រោះតែខ្ងុំចង់ការសាងជីវិតខ្ងុំ 'to builtmyselfe' ។
លោក Marcus បានបន្ដថាចាប់តាំងពីឆ្នាំ ២០០៤ ដល់ពេលនេះ អារម្មណ៍ខ្ងុំពិតជាបានស្ងប់និងស្រស់ថ្លាខ្លាំងណាស់ ពោលគឺខ្ងុំអាចហាត់ប្រាណនៅជុំវិញផ្ទះរបស់ខ្ងុំ ខ្ងុំអាចឈរមើលថ្ងៃរះនាពេលព្រឹក និងជាពិសេសគឺសម្លេងបក្សាបក្សីយំតែម្ដង។ បរិស្ថាននៅជុំវិញផ្ទះរបស់ខ្ងុំពិតល្អមែន ពោលគឺវាមានទឹកដ៏ថ្លាឈ្វេង មានរុក្ខជាតិដុះគួរជាទាក់ទាញអារម្មណ៍ ដែលនាក់ណាៗក៏ចង់រស់នៅទីនេះដែរ។ ចំពោះខ្ងុំវិញ គឺខ្ងុំចង់បានជីវិតមួយដូចលោក Marcus ណាស់ គឺមានផ្ទះដ៏ស្រស់ស្អាត រស់នៅជាមួយគ្រូសារដែលពោពេញទៅដោយភាពស្ងាតស្ងៀម ប៉ុន្ដែសប្បាយរីករាយ និងគួរជាទីមនោរម្យ។ ចុះអ្នកវិញ តើអ្នកចង់បានជីវិតបែបនេះទេ?
ដោយ៖ សារិនប្រភព៖ telegraph