ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស កាលពីប៉ុន្មានម៉ោងមុននេះបន្តិចបានចេញផ្សាយអត្ថបទអោយដឹងថា ផ្ទាំងកញ្ជក់យក្ស ត្រូវបានគេបំពាក់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ពោលគឺ ធ្វើការប្រឆាំងទៅនឹងភាពងងឹតតែម្តង នាការមកដល់នៃរដូវរងា ឆ្នាំនេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងថា គោលគំនិតចម្បង ដែលគេបំពាក់នូវផ្ទាំងកញ្ជក់នេះឡើង ក៏ព្រោះតែចង់ទាញយកនូវពន្លឺព្រះអាទិត្យអោយចាំងចូលក្រុង Rjukan ប្រទេសន័រវេ ខណៈក្រុងមួយនេះ ស្ថិតនៅក្នុងជ្រលងភ្នំមួយកន្លែង។

ជាមួយនឹងវត្តមាន ដែលបានសម្ងំលាក់ខ្លួននៅក្នុងជ្រលងភ្នំហើយនោះ ក្រុងមួយនេះ ជារៀងរាល់ឆ្នាំ ពុំធ្លាប់ទទួលបាននូវការចាំងជះចូលពន្លឺព្រះអាទិត្យ បានគ្រប់គ្រាន់នោះទេ ដោយឡែកនា ពលរដ្ឋនៅក្នុងក្រុងមួយនេះ ពិតជាមានក្តីសោមនស្សជាងរាល់ឆ្នាំ ពោលគឺ ទទួលបានពន្លឺព្រះអាទិត្យបំភ្លឺក្រុង គ្រាន់បើជាងឆ្នាំកន្លងទៅ ក្រោយពីមានការបំពាក់ផ្ទាំងកញ្ជក់យក្សដល់ទៅ ៣ ដែលមានការបញ្ជាដោយស្វ័យប្រវត្តិពីប្រព័ន្ធកំព្យូទ័រ។

គួររំឭកផងដែរថា ផ្ទាំងកញ្ជក់យក្ស ៣ សន្លឹកធំៗ ដើរតួយ៉ាងសំខាន់អោយក្រុងមួយនេះនឹងដាក់សម្ភោធ ក៏ដូចជាដំណើរការជាផ្លូវការនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះហើយ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត- ដេកគុកបានសម្រេច ក្រោយស្រវឹងជោក ឈ្លោះជាមួយប្រពន្ធ រត់ទៅកាត់ដៃកូនប្រុស- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា - ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន
ប្រែសម្រួល ៖ កុសលប្រភព ៖ Yahoo