មិនត្រឹមតែហ្វេននោះទេ ដែលគិតថា Justin Bieber នៅតែស្រលាញ់អតីតមិត្តស្រីគឺនាង Selena gomez ។ សូម្បីតែនាង Hailey Baldwin ក៏មានការព្រួយបារម្ភមិនស្ទើរដែរថា គូស្នេហ៍មួយគូនេះអាចនឹងវិលទៅរកគ្នានូវថ្ងៃណាមួយវិញ ។ 

/

ថ្មីៗនេះគេប្រទះឃើញថា Hailey Baldwin និង Justin Bieber នៅផ្ទះមួយនៅឯប្រទេសកាណាដា ហើយទឹកមុខម្នាក់ៗពិតជាសប្បាយរីករាយក្រៃលែងមែនទែន ។  

/

យោងតាមរូបថតទាំងនោះគឺ Justin Bieber បានព្យាយាមបង្ហាញក្តីស្រលាញ់របស់ខ្លួនដែលមានចំពោះគូដណ្តឹង ថានាងសំខាន់សម្រាប់គាត់យ៉ាងណា​ ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ១១ ខែសីហា មានហ្វេនបានឃើញ Justin បណ្តើរនាង Hailey ព្រមទាំងបងប្អូនប្រុសចំនួនពីរនាក់ នៅហាងការ៉េមមួយនៅឯស្រុកកំណើតរបស់ពួកគេ ។ ទោះបីវាជាសកម្មភាពតូចតាច ប៉ុន្តែមើលទៅវាមានន័យបំផុតចំពោះសមីខ្លួន ៕

/

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kenh14