ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូចវ័យ ទើបតែ ៥ ឆ្នាំម្នាក់ ត្រូវបានគេអះអាងអោយដឹងថា បានក្លាយជាបេក្ខភាពអ្នកបើកយន្តហោះវ័យក្មេងជាងគេបំផុត នៅលើសកលលោក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ។

ក្មេងប្រុសតូចវ័យ ៥ ឆ្នាំរូបនេះមានឈ្មោះ He Yide និងមានឈ្មោះហៅក្រៅថា Duoduo មកពីក្រុង Nanjing ខេត្ត Jiangsuភាគខាងកើតប្រទេសចិន បានបំបែកឯកទគ្គកម្មដោយបង្កើតបាននូវស្នាដៃថ្មី នោះគឺ ការបើកយន្តហោះបានដល់ទៅ ៣៥ នាទី នៅពីលើឧទ្យានជាតិសត្វព្រៃទីក្រុងប៉េកាំង ( Beijing Wildlife Park ) កាលពីថ្ងៃ សៅរ៍កន្លងទៅ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ។

ទន្ទឺមនឹងការបើកយន្តហោះធន់តូច Bee 3 ដឹកអ្នកដំណើរមានទម្ងន់ជាង ១០០ គ.ក ពីសំណាក់ក្មេងតូចរូបនេះ គេក៏ឃើញមានគ្រូបង្រៀនបានធ្វើដំណើរអម ជាមួយផងដែរ តែអ្វីៗទាំងអស់ គឺស្ថិតនៅក្រោមការបញ្ជារបស់ក្មេងតូច។
យ៉ាងណាមិញ ឪពុករបស់ក្មេងតូចរូបនេះ ដែលមានឈ្មោះថា He Liesheng ដែលត្រូវបានគេទទួលស្កាល់បរមងាថា 'Eagle Dad' ក៏បានទទួលប្រជាប្រិយភាពផងដែរ បន្ទាប់ពីបានសរសេរនូវសមិទ្ធផលស្នាដៃរបស់កូនប្រុស តូចរបស់ខ្លួនចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គមចិនWeibo បន្ទាប់ពីបានជំរុញទឹកចិត្តកូនខ្លួន អោយចូលរួមធ្វើភារកិច្ចដ៏ធំចម្បងមួយនេះ។

ជាការពិត កូនរបស់ខ្ញុំបាន ពិតជាទទួលបានជោគជ័យ ស្របពេលដែលករណីលើកនេះ គឺជាការហោះហើរលើកដំបូងរបស់គេតែប៉ុណ្ណោះ ។ គេពិតជាគ្មានភាពភ័យខ្លាចអ្វីទាំងអស់។ គួរបញ្ជាក់ផងដែរថា Duoduo បានឆ្លងកាត់វគ្គសិក្សារៀនបើកបរយន្តហោះក្នុងរយៈពេលមួយខែ ដែលមានតម្លៃសេវាដល់ទៅ ៣០,០០០ យ័ន ឯណោះ (30,000 yuan ( $4,901/ £3,150) ) ។
គួររំឭកផងដែរ កាលពីចុងឆ្នាំ ២០១២ ឪពុករូបនេះបានធ្វើអោយមានភាពចម្រូងចម្រាស់រួចម្តងមកហើយ ក្រោយពីវីដេអូបង្ខំកូនតូចរបស់ខ្លួន អាវ៉ង់ (press-ups) ខណៈមានព្រិលធ្លាក់នោះចូលទៅក្នុងទំព័រ Youtube ។ ខាងក្រោមនេះ គឺជាវីដេអូ ដែល Duoduo អាចធ្វើការហោះហើរបានដល់ទៅ ៣៥ នាទី ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ហេតុតែស្រឡាញ់ការងារពេក ពេលស្លាប់ទៅ អោយគេដង្ហៃសព ដោយប្រើរថ យន្តត្រាក់ទ័រ- លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តហោះយោធា ដោយចៃដន្យ មកលើបារមួយកន្លែង- ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំណីក្រពើកំណាច
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy