ភ្នំពេញៈ តារាសម្តែងស្រីសម្បុរស្រអែម កញ្ញា ពៅ លីដា កាលពីអំឡុងពាក់កណ្តាលខែ ធ្នូ ឆ្នាំ២០១២ កន្លងមកនេះបានវេចបង្វិច ចាកចេញពីទឹកដី កំណើតរបស់ខ្លួន ដើម្បីចេញទៅបង្ហាញខ្លួន តាមរយៈការសម្តែង និង ច្រៀង នៅក្នុងទឹកដី ប្រទេសអូស្រ្តាលី ។

ស្របពេលដែល តារាសម្តែងនាង ពៅ លីដា កំពុងតែស្នាក់នៅលើ ទឹកដីប្រទេសសម្បូរ ផែនទឹកកកមួយនេះ ក៏មាន ប្រភពព័ត៌មានឲ្យដឹងថា ខណៈពេលដែល នាងទៅសម្តែង និង ច្រៀងនៅប្រទេសអូស្រ្កាលី គឺទទួលបានការគាំទ្រច្រើន គួរសមពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះ។ ម្យ៉ាងទៀតរាល់ ការឡើងសម្តែង និង ច្រៀងម្តងៗគឺនាងតែង ទទួលបានការឧបត្ថម្ភ ជាការដូពីអ្នកដែល ចូលរួមទស្សនាផងដែរ។

តារាសម្តែងដែលមាន ប្រជាប្រិយភាពខ្លាំងគួរសម តាមរយៈការសម្តែងខារ៉ាអូខេ និងការសម្តែងខ្សែភាពយន្ត កញ្ញា ពៅ លីដា បានវេចបង្វិចចេញពី ប្រទេសកម្ពុជាទៅ អូស្ត្រាលី កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ ដោយនាងត្រូវទៅសម្តែង នៅទីនោះរយៈពេល មួយខែកន្លះ។ ពៅ លីដា នឹងវិលត្រឡប់មកពី ការសម្តែងនៅ ប្រទេសអូស្ត្រាលីវិញ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ។

តារាសម្តែងស្រីមុខស្រទន់ មានមន្តស្នេហ៍កញ្ញា ពៅ លីដា បានក្លាយជាតារាសិល្បៈ ក្រោយពីជាប់ជុំផ្ដាច់ព្រ័ត្រក្នុង ការប្រលងកញ្ញាឯកព្រីដស្តុន នៅប៉ុស្តិ៍លេខ៩ កាលពីឆ្នាំ២០០៧ ។ នាងលេចធ្លោគួរសម ក្រោយពីបានសម្ដែងរឿង “ក្លិនផ្កាស្រទាប់បី” នៅប៉ុស្តិ៍បាយ័ន និងរឿង “រលកសំឡេង” នៅទូរទស្សន៍CTN ក្នុងតំណែងជាតួក្រមុំចាម និងថ្មីៗនេះនាងក៏បាន ចូលរួមសម្ដែងក្នុងរឿង នាយឡប់ជំពប់ស្នេហ៍ ផងដែរ៕

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល