អ្នកលក់តាមផ្លូវម្នាក់ឈ្មោះ Lai បានវាយប៉ូលីសសង្កាត់ Chengguan ម្នាក់ជាមួយនឹងញញួរនៅពេលដែលកំពុងតែនិយាយឈ្លោះទាស់ទែងគ្នានៅតំបន់ Longgang ទីក្រុង Shenzhen ប្រទេសចិនកាលពីដើមសប្ដាហ៍មកនេះ។ហេតុការណ៍នេះបានកើតឡើងនាម៉ោងប្រមាណ ១០ ព្រឹកនៅពេលដែលប៉ូលីសង្កាត់ Chengguanបានដើរល្បាតជាពួកនៅតាមផ្លូវ Shenhui ក្បែរផ្លូវចូលស្ថានីយរថភ្លើងក្រោមដី។ ពួកប៉ូលីសបានដើរទៅបា្រប់ប្ដីប្រពន្ធ Lai អោយរើកន្លែងលក់បាយប្រអប់របស់គេចេញពីចិញ្ចឹមផ្លូវ តែដោយសារតែមានការមិនយល់ព្រមពេលនោះប៉ូលីសបានប្រើធម៌ក្ដៅក្នុងការរើរបស់របររបស់ប្ដីប្រពន្ធ Lai ដែលនាំអោយមានជម្លោះ។ ស្រាប់តែពេលនោះ Lai ជាប្ដីបានរុញប៉ូលីសចេញហើយបង្កបានជាការវាយតប់គ្នាមួយហើយដោយមានការប្រវាយប្រតប់គ្នា Lai បានយកញញួរមួយពីតង់លក់បាយរបស់គាត់មកជាអាវុធ។ ក្រោយពីបានអាវុធ Lai បានបើកការវាយប្រហារលើប៉ូលីសដោយក្នុងនោះមានម្នាក់បានត្រូវមួយញញួរចំក្បាលហើយសន្លប់ឈឹងតែម្ដង ហើយក្រោយមកអ្នកលក់បាយរូបនេះក៏ត្រូវបានក្រុមប៉ូលីសចាប់ខ្លួន។
ដោយ៖ វឌ្ឍនាប្រភពពី៖ chinabuzz