ហូលីវូដ ៖ យោងតាមផេកព័ត៌មាន NW បានឲ្យដឹងថា មង្គលការរបស់តារាចម្រៀងលោក Justin Bieber និងនាង Hailey Baldwin មានបញ្ហាចំរូងចម្រាសបន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍ ។
ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ ក៏ស្រាប់តែលេចធ្លាយពាក្យចចាមអារាមថា នាង Hailey Baldwin ចង់កែសម្ជស្សមុខមាត់ឲ្យដូចជាសង្សារចាស់ Justin bieber គឺនាង Selena gomez ក្នុងគោលបំណងរក្សាទំនាក់ទំនងជាមួយនិងស្វាមីឲ្យបានយូរអង្វែង ។
ប្រភពដដែលបានបន្តទៀតថា នាង Hailey Baldwin បានចំណាយប្រាក់ដល់ទៅ ៤០,០០០ ដុល្លារ ដើម្បីកែច្រមុះ មាត់ ចង្កា និងចិញ្ចើម ។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានដែលខាង NW បានចុះផ្សាយត្រូវបានគេដឹងថា មិនមែនជាការពិតទេ ព្រោះនៅថ្ងៃទីខួបកំណើតរបស់នាង Hailey Baldwin និងបុណ្យ Thanksgiving គឺលោក Justin bieber បានបង្ហាញភាពផ្អែមល្អែម និងក្តីស្រលាញ់ទៅដល់ភរិយារបស់ខ្លួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14