កំសាន្ត ៖ អាយុច្រើនហើយតែ Ann Thongprasom ហាក់ដូចជាមិនចាប់អារម្មណ៍ជាមួយនិងរឿងរៀបការទាល់តែសោះ ។ យោងតាមប្រភពពីវីគីភីឌៀបានឲ្យដឹងថា តួស្រីក្នុងរឿង ៣៦៥ថ្ងៃនៃសេចក្តីស្រលាញ់ រូបនេះ សព្វថ្ងៃគឺមានអាយុ ៤០ ហើយចូលខែ ១១ នេះ នាងនឹងមានអាយុកើនឡើងមួយឆ្នាំទៀតគឺ ៤១ ឆ្នាំទៅហើយ ។
នៅពេលដែលអ្នកកាសែតសួររឿងរៀបការ អ្នកដឹកនាំរឿង ស្អប់ព្រោះស្រលាញ់ រូបនេះ តែងតែថាចាំទំនេរសិន ឬចាំឆ្នាំក្រោយហើយឆ្នាំក្រោយទៀត ធ្វើឲ្យអ្នកគាំទ្រចាំស្តាប់ដំណឹងល្អឡើងស្កសចិត្តអស់ទៅហើយ ។
គួរបញ្ជាក់ឲ្យដឹងថា ជាង ១០ ឆ្នាំទៅហើយ ដែលនាង Ann Thongprasom បានចាប់ដៃគ្នាសាងស្នេហាជាមួយនិងអ្នកជំនួយម្នាក់ដែលមានឈ្មោះថា Ae Tinpun Thunthinirun ៕











ដោយ ៖ គន្ធា