តាមប្រភពពីគេហទំព័របច្ចេកវិទ្យាពីរគឺ Phonearena និង GSMarena មានព័ត៌មានមួយដែលបានផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Samsung Galaxy Note 3 នឹងបង្ហាញខ្លួនជាមួយអេក្រង់ធំ Super AMOLED 5.7 inch មិនមែន 6 inch ដូចបណ្តាព័ត៌មានចចាមអារាមកាលពីមុននោះទេ គឺស្របជាមួយព័ត៌មានចចាមអារាម គួរឲ្យជឿជាក់ @evleaks ដែលបានបង្ហោះកាលពីមួយខែមុន។
ប្រភពព័ត៌មានខាងលើក៏បានបន្ថែមឲ្យដឹងថា Galaxy Note 3 នឹង Support នូវ LTE-A - Mobile Network ជំនាន់បន្ទាប់ដែលមានល្បឿនលឿនជាងទ្វេដង បើប្រៀបជាមួយ LTE ធម្មតា ជាមួយល្បឿនប្រហែល150Mbps។ កំរិតពន្លឺអេក្រង់ 5.7 inch Super AMOLED គឺនឹងមាន 1080p រួមជាមួយនឹង CPU Snapdragon 800 ឬ Exynos 5 Octa និង RAM 3GB។

ជាងនេះទៅទៀត Phablet Galaxy Note ជំនាន់ទីបី នឹងបំពាក់នូវកាមេរ៉ាទំហំ13 megapixel និងមានកម្រាស់ស្តើងជាង Galaxy Note II ពោលមានកម្រាស់ 8mm ។
បច្ចុប្បន្ន Samsung នៅមិនទាន់និយាយអ្វីជាផ្លូវការ ស្តីពី Galaxy Note 3 ទេ ប៉ុន្តែពេលវេលានៃការបង្ហាញខ្លួនមុនព្រឹត្តិការណ៍ IFA 2013 នៅ Berlin ពីរថ្ងៃ ដូចជាត្រូវបានកំណត់ច្បាស់លាស់ហើយ៕
ដោយ៖ សិលាប្រភព៖ VReview