ព័ត៌មានកំសាន្ត ៖ គេហទំព័រនេះបច្ចុប្បន្នកំពុងតែផ្តោតទៅលើរូបភាពរបស់ Justin Bieber និងតារាសម្តែង Nicola Peltz ដែលបានទៅបរិភោគ អាហារពេលល្ងាច ជាមួយគ្នានៅក្នុងទីក្រុង Beverly Hills កាលពីថ្ងៃសុក្រ ទី ២៥ ខែឧសភានេះ ។ 

មានព័ត៌មានមួយបានឲ្យដឹងថា ភោជនីយដ្ឋានដែល Justin បានទៅបរិភោគអាហារជាមួយនិង Nicola Peltz គឺជាភោជនីយដ្ឋានដែល លោក Justin និងអតីតមិត្តស្រីរបស់លោកគឺ Selena Gomez ក៍ធ្លាប់បានណាត់ជួបគ្នានៅទីនោះដូចគ្នាដែរ ។ 

Nicola Peltz បានកើត នៅក្នុងឆ្នាំ ១៩៩៥ ដែលបានបង្ហាញខ្លួនជាមួយនឹងការសម្ដែងរបស់នាងក្នុងរឿង Transformers: A of Extinction  និងវីដេអូចម្រៀង It's You ដែលច្រៀងដោយ Zayn Malik ។ វាជាការដែលគួរឲ្យចាប់អារម្មណ៍ណាស់ដែលថា Nicola ស្រលាញ់គ្នាជាមួយនិង Justin ៕

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14