ស៊េរី៖ តាមសេចក្ដីរាយការណ៍របស់ CNN បានអោយដឹងថា ពេលថ្មីៗនេះ កំណើតប្រជាជនស្លាប់ដោយសារ មេដឹកនាំផ្ដាច់ការ Bashar al- Assad របស់ស៊េរី នៅតែកើនឡើនឥតឈប់ឈរ។ 
គួររំលឹកផងដែរថា សង្គ្រាមក្នុងស្រុករវាង ប្រជាពលរដ្ឋដែលប្រឆាំងទៅនឹងរបបដឹកនាំ ផ្ដាច់ការរបស់លោក Assad ត្រូវបានអូសបន្លាយជាង ១៦ ខែហើយ។ ស្ថានភាពដ៏តានតឹងនេះ ត្រូវបានកងកម្លាំងរដ្ឋាភិបាលលោក Assad សម្លាប់ប្រជាជនស៊េរី គ្នាឯងរាប់លាននាក់មកហើយ។ ប្រវតិ្ដសាស្ត្រដ៏ខ្មៅងងឹតនេះ ត្រូវបានមតិពិភពលោកចោទថា ជាអំពើប្រឆំាងមនុស្សជាតិ ដែលមិនគួរអោយកើតមានឡើងក្នុងសតវត្សរ៍ ២១ នេះទេ។
CNN បានបន្ដថា ទោះបីជាមានការចូលរូមធ្វើអន្ដរាគមន៍ ពីបណ្ដាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ចិន អង់គ្លេស ឬអង្គការណាតូក្កី ក៏រដ្ឋាភិបាលលោក Assad មិនក្រែងញញើតឡើយ។ លើលពីនោះទៅទៀត គឺគេកាន់តែសម្លាប់ប្រជាពលរដ្ឋដែលស្លូតត្រង់ដូចសត្វធាតុអញ្ចឹង។ ឈាមហូរដូចស្ទឹងនេះ ត្រូវបានគេថតជាវីដេអូរក្លីប ដើម្បីបង្ហោះលើគេហទំព័រមួយចំនួន ដើម្បីអោយមនុស្សទាំងអស់បានឃើញ និងចូលរូមសោកស្ដាយនូវជីវិតមនុស្សទាំងអស់នេះផង។ នេះជាវីដេអូរក្លីប ដែលបង្ហាញពីការសម្លាប់មនុស្សនៅស៊េរី សូមចុចដើម្បីមើល៕
ដោយ៖ សារិនប្រភព៖ cnn