(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករ-ពិធីការិនី ចំនួន២ដួង គឺលោក ចន អេឡិចហ្សូរ៉ា និងកញ្ញា ឌី សុនីតា បានបញ្ចេញក្បាច់ហាត់ប្រាណពិសេស ពុំធ្លាប់មាន ធ្វើឲ្យអ្នកទស្សនា​បានឃើញហើយ ក្ដៅខ្លួនទាំងព្រឹកតែម្ដង ខណៈការបញ្ចេញក្បាច់ ដើម្បីឲ្យសាច់ដុំក្បាលពោះស្រក របៀបនេះ ត្រូវបានគេមើលឃើញថា ពួកគេទាំងពីរ អាចនឹងទទួលបានការរិះគន់ ច្រើនជាងការគាំទ្រ ។

តារាសម្ដែង ចន អេឡិចហ្សូរ៉ា ត្រូវបានមហាជនស្គាល់ថា លោកតែងតែមានព័ត៌មានស្នេហា ជាមួយនឹង​តារាស្រីដូចគ្នា លើសពីនេះ លោកក៏ធ្លាប់មានចំណងស្នេហ៍ ជាមួយនឹងនារីបរទេសផងដែរ ។ ប៉ុន្តែការមកស្និទ្ធស្នាល កៀកកើយគ្នា តោងកគ្នា យ៉ាងស្អិតរមួតបែបនេះ ជាមួយនឹងកញ្ញា ឌី សុនីតា ក៏គេអាសន្និដ្ឋានបានថា ទំនាក់ទំនងរបស់អ្នកទាំងពីរ ពិតជាមិនធម្មតាឡើយ ពោលបើត្រឹមតែជាមិត្តភក្តិធម្មតា គេមិនអាចធ្វើបែបនេះ បានឡើយ។

ដោយឡែកកញ្ញា ឌី សុនីតា ក៏ជាតារាសម្ដែង និងជាពិធីការិនី មានប្រជាប្រិយភាពបង្គួរផងដែរ ប៉ុន្តែការលេចឮព័ត៌មានស្នេហា ហាក់បីដូចជាមិនសូវខ្ចរខ្ចាយ ដូចជាលោក ចន អេឡិចហ្សូរ៉ា នោះទេ ព្រោះនាងហាក់នៅឆ្ងាយបន្តិច ជាមួយនឹងបណ្ដាញព័ត៌មាន។

បន្ទាប់ពីតារាទាំងពីរដួងនេះ បញ្ចេញក្បាច់ហាត់ប្រាណនេះភ្លាម ត្រូវបានអ្នកគាំទ្រ រិះគន់ថា ពួកគេនាំគ្នាហាត់ប្រាណ ដើម្បីសុខភាព តែក្បាច់ពួកគេហាត់វាហាក់សិចស៊ីជ្រុល​ពេក និងពិបាកបើកភ្នែកមើលណាស់ ព្រោះខាងស្រីលើកជើង ពាក់លើចង្កេះខាងប្រុស​ រួចទំលាក់ខ្លួនចុះមក​ ដើម្បីបង្ហាញពីភាពរឹងមាំខាងតួប្រុស​ ​ហាក់មិនសូវសមរម្យ សម្រាប់អ្នកសិល្បៈនោះទេ ហើយបើនិយាយពីក្បាច់សម្រកក្បាលពោះវិញ គឺមានរបៀបហាត់ប្រាណ ច្រើនជាងនេះណាស់ ហេតុអ្វីបានជាពួកគេមើលធ្វើ?

ទស្សនាក្បាច់ហាត់ប្រាណ របស់ពួកគេទាំងពីរ តើពិសេសបែបណា ? ​ ​

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង