ភ្នំពេញ ៖ តារាសម្តែងនិងជាតារាចម្រៀង កញ្ញា គៀត សុវណ្ណឡាង ដែលកំពុងតែមានឈ្មោះបទសម្លេងនៅក្នុងវិស័យសិល្បៈ ទាំងការសម្តែងនិងបទចម្រៀងរបស់កញ្ញា ហើយពេលនេះតារាចម្រៀងនៅក្នុងផលិតហង្សមាស ក៏បានចេញបទចម្រៀងមួយបទ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង ពីសំណាក់មិត្តៗយុវវ័យ ។



យោងតាមការបង្ហោះតាមរយៈផេកហ្វេសប៊ុករបស់ផលិតកម្ម ហង្ស មាស បានឲ្យដឹងថា បទចម្រៀងថ្មីរបស់ តួស្រីក្នុងរឿង អាពាហ៍ពិពាហ៍ចម្លែក រូបនេះ មានចំណងជើងថា ចង់បានភាពកក់ក្តៅពីបង ពិតជាពិរោះខ្លាំងណាស់ ។

បើចង់ជ្រាបកាន់តែច្បាស់ ចឹងទៅស្តាប់បទចម្រៀងរបស់តារាស្រីកំពុងតែឡើងកូដខ្លាំងរូបនេះ ជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា