តម្រូវការដ៏សំខាន់មួយរបស់មនុស្សគ្រប់រូប គឺរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងចំណាយទាំងពេល សប្បាយ កើតទុក្ខ ហែលឆ្លងឧបសគ្គ និងទទួលជោគជ័យជាមួយគ្នា។ ចុះបើមានម្នាក់ត្រូវចាកចេញវិញនោះ នឹងមានអ្វីកើតឡើង?

/

តោះ មកទស្សនារឿងបែបមនោសញ្ចេតនារបស់ជប៉ុនម្តងមើល!

រឿង “ថ្ងៃស្អែកនៅតែស្រលាញ់អូន” ឬ “Tomorrow I Will Date With Yesterday’s You” និងនិយាយពីកម្លោះសង្ហាម្នាក់ឈ្មោះ ថាកាធូស៊ី មីណាមីយ៉ាម៉ា (សម្តែងដោយ សូតា ហ្វូគូស៊ី) រៀនខាងសិល្បៈនៅសាកលវិទ្យាល័យតូក្យូ។ នៅតាមផ្លូវជិះរថភ្លើងទៅសាលា គាត់បានឃើញ អេមី ហ្វូគូជូ (សម្តែងដោយ ណាណា កូម៉ាស៊ូ) ហើយបានបាក់ចិត្តលង់ស្នេហ៍នាងភ្លាមៗតែម្តង។ គាត់បានតាំងចិត្តក្លាហាន និយាយទៅកាន់នាង។ ពួកគេបានណាត់គ្នា និងដើរលេងជាមួយគ្នាជាច្រើនដង តែអេមីបានទម្លាយអាថ៌កំបាំងរបស់នាងប្រាប់ទៅ ថាកាធូស៊ី។ តើវាជាអាថ៌កំបាំងអ្វីទៅ?

/

/

ទស្សនិកជនក៏អាចរីករាយ ជាមួយនឹងទេសភាពស្អាតៗនៅក្នុងប្រទេសជប៉ុនផងដែរ។ ចង់ដឹងថាល្អមើល យ៉ាងណានោះកុំភ្លេចមកទស្សនាចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្តទាំងអស់ ធានាថាអារម្មណ៏នៅពេលទស្សនាក្នុងរោងភាពយន្តច្បាស់ជាប្លែកខ្លាំង។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

/

ប្រភព ៖ Westec Media Limited