Hanset Detection គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយ ដែលបានធ្វើការតាមដានបណ្តាគំរូឧបករណ៍Android នៅ ៦ ប្រទេសអភិវឌ្ឍន៍បំផុតលើពិភពលោក និងប្រទេសឥណ្ឌា ដើម្បីកំនត់បានពីភាពផ្សេងៗគ្នានៃទីផ្សារ Android។

វាមិនមានអ្វីចម្លែកខ្លាំងទេ ការដែល Galaxy S II និង S III ដណ្តើមបានចំណាត់ថ្នាក់ល្អជាងគេនៅលើបណ្តាទីផ្សារអភិវឌ្ឍន៍ ក្នុងនោះរួមមាន អង់គ្លេស បារាំង អាឡឺម៉ង់ និងអាមេរិច, S III ដណ្តើមបានចំណាត់ថ្នាក់លេខ ១។ ផ្ទុយទៅវិញ នៅឥណ្ឌា បណ្តាគំរូ Android ដែលមិនសូវមានឈ្មោះល្បី ដណ្តើមបានដល់ទៅជាង ៩% ខ្ពស់ជាង ៣ដង បើប្រៀបជាមួយ S III។

ប្រទេសដែលមានចំនួនឧបករណ៍ Android ឈរលំដាប់នាំមុខគេនោះ គឺសហរដ្ឋអាមេរិច ជាមួយ ១៣៦០ ម៉ូដែលផ្សេងគ្នា។ ក្នុងនោះប្រទេសបារាំង បាននាំមុខគេពីអត្រាប្រើប្រាស់ Tablet គឺ២៨%។ ឥណ្ឌាហាក់ដូចជាមិនទាន់មានទីផ្សារ Tablet នៅឡើយទេ ជាមួយអត្រា ៣% ប្រទេសនេះមានអត្រា Tablet ទាបជាងគេច្រើន បើប្រៀបជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត៕

/

ដោយ៖ សិលាប្រភព៖ VReview