ការគាំទ្រតារាចម្រៀងណាម្នាក់ គឺត្រូវតែពិចារណាអោយបានត្រឹមត្រូវ មុននឹងបញ្ចេញសកម្មភាពគាំទ្ររបស់ខ្លួនទៅលើតារារូបនោះ មិនដូច្នោះទេ អ្នកនឹងត្រូវទ្រោមខ្លួនមិនខាន។

នៅក្នុងការសំដែងរបស់តារាចម្រៀង Nicki Minaj នៅ Miami - Florida កាលពីពេលថ្មីៗនេះបានកើតហេតុការណ៍គួរអោយចាប់អារម្មណ៍មួយ នៅពេលដែល Nicki Minaj កំពុងច្រៀងនៅលើឆាក។ បុរសម្នាក់ជាអ្នកគាំទ្រ Nicki Minaj បានលោតឡើងលើឆាក ដើម្បីឱបតារាចម្រៀងរូបនេះ។

width=484

ភ្លាមៗនេះ ក្រុមអង្គរក្សរបស់ Nicki Minaj ក៏បាននាំគ្នាលើឡើងឆាក និងចាប់អ្នកគាំទ្រនោះទៅម្ខាង និងវាយ ទាត់យ៉ាងចាស់ដៃ។

ក្រៅពីហេតុការណ៍នេះ Nicki Minaj បន្ដការសំដែងរបស់ខ្លួន។ នាងនិយាយខ្លាំងៗថា Florida មិត្តទាំងអស់ពិតជាអស្ចារ្យណាស់។ អរគុណដែលបានស្រឡាញ់ខ្ញុំ៕