ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់​ក្នុងពិភពសិល្បៈថៃ នាង Chompoo araya បានបង្ហោះនៅលើគណនី Twitter និង Facebook ព្រមទាំងភ្ជាប់ជាមួយនិងការកោតសរសើរមិនដាច់ពីមាត់អំពី នាង​ Yaya ថា នាងមានសិល្បៈក្នុងការសម្តែងរឿងបានល្អខ្លាំងណាស់ជាពិសេសគឺរឿង រលកជីវិត ដែលកំពុងតែចាក់បញ្ចាំងនេះតែម្តង ។ 

ជាធម្មតាយើងសង្កេតឃើញថា តារាស្រីវ័យ ៣៥ ឆ្នាំ នាង Chompoo araya កម្រនឹងសរសើរនរណាខ្លាំងណាស់ ដូច្នេះហើយវាគឺជារឿងអស្ចារ្យខ្លាំងណាស់ ក្រោយពីតារាស្រីកូនកាត់ នាង Yaya ទទួលបានការកោតសរសើរពីរៀមច្បងបែបនេះ ។ 

អាចនិយាយបានថា នេះគឺជាការលើកទឹកចិត្តដ៏ល្អមួយសម្រាប់ឲ្យ នាង Yaya ខិតខំប្រឹងសម្តែងឲ្យបានកាន់តែល្អជាងនេះទៅទៀត ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ gossipstar