អាមេរិក៖ នៅពេលដែលគេបង្ហាញនាវាមុជទឹក ដ៏ធំមួយ ដែលមានស្លាប អាចហើរបាន គឺបានធ្វើអោយមនុស្សជាច្រើន និងក្រុមអ្នកវិទ្យាសាស្រ្ដផ្សេងៗទៀត មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ពីបច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ។

width=456

នាវាមុជទឹកដែលមានទំហំធំនេះ ត្រូវបានច្នៃប្រឌិតឡើងដោយលោក French yachtsman Alain Thebault ជាវិស្វករជាន់ខ្ពស់    ផ្នែកបច្ចេកវិទ្យាសហរដ្ឋអាមេរិក។លោកបានបន្ដថា នាវាមួយនេះ ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនពីរ គឺក្រុមហ៊ុនផលិតទូក និងក្រុមហ៊ុនឧស្សាហ៍កម្មនាវា ដ៏ធំប្រចាំក្នុងរដ្ឋ Los Ageles សហរដ្ឋអាមេរិក។

width=456

ក្រុមអ្នកវិស្វករ បង្កើតនាវាមុជទឹក

width=456

លោក Alain បានបន្ដថា  ការបង្កើតនាវានេះឡើង​  គឺក្នុងគោលបំណង សង្កត់ធ្ងន់ទៅលើការបង្កើនល្បឿនអោយកាន់តែលឿន   នៅក្នុងមធ្យោបានដឹកជញ្ញូនផ្លូវទឹក ដូច្នេះ យើងត្រូវតែបំពាក់ស្លាបអោយនាវាមួយនេះ។   ទោះបីជាយ៉ាងណាក៏ដោយ គេនូវមិនទាន់បានប្រាប់ពីទំហំច្បាស់ ពីនាវាមុជទឹកនេះទេ    នោះគឺដោយសារតែ វាមិនត្រូវរចនាចប់សព្វគ្រប់ តែនៅពេលដែលបញ្ចប់ គេនិងដាក់អោយវាសាកល្បងដំណើរការនៅលើដែនសមុទ្រពី រដ្ឋ Los Angeles ទៅកាន់ Honolulu រដ្ឋហាវ៉ៃ៕

 ដោយ៖ ណារិន្ទប្រភព៖ dailymail