នៅលើកោះ Java មានបាតុភូតធម្មជាតិដ៏ចម្លែកមួយបានកើតឡើង ដែលគេហៅថា ភ្នំភ្លើងភក់។ ទីនេះបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

Bleduk Kuwu គឺជាកន្លែងដែលកើតមានបាតុភូតចម្លែកនេះ និងស្ថិត Wirosari នៃតំបន់ Grobogan, Purwodadi ភាគកណ្ដាលកោះ Java។ នៅទីនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញប្រការដ៏អស្ចារ្យ គឺក្នុងរយៈពេល​ប្រហែល ២ ទៅ ៣នាទី វានឹងបញ្ចេញសម្លេងផ្ទុះយ៉ាងខ្លាំងនិងបាចសាចភក់ឡើងមកលើ ព្រមជាមួយនឹងផ្សែងជុំជិត។

ប្រភពពីអ្នកស្រុកបានអោយដឹងថា មានរឿងព្រេងមួយដែលរៀបរាប់ថា សម្លេងផ្ទុះលាន់ឮចេញពីដងព្រែកមួយដែលភ្ជាប់ពី Bleduk Kuwu និង Laut Selatan (សមុទ្រឥណ្ឌា)។ ព្រែកនោះគឺជាផ្លូវដើររបស់ទេវតា ឈ្មោះ Joko Linglung ហើយតាមរយៈផ្លូវនេះ គេអាចធ្វើដំណើរពី Laut Selatan ទៅកាន់រាជាណាចក្រ Medang Kamulan(បច្ចុប្បន្ន រួមមាន Grobogan)។ ប៉ុន្ដែ នេះគ្រាន់តែជារឿងព្រេងប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា បាតុភូតនេះកើតឡើងដោយសារឧស្ម័នដែលផុះចេញពីក្រោមដី ជាធម្មតាគឺតែងតែជាឧស្ម័ន មេតាន៕

////

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE