គាត់ទាំងពីរនាក់   ស្រឡាញ់ខ្ញុំខ្លាំងណាស់    យូរៗទៅ  ពួកគាត់ក៏សុំខ្ញុំធ្វើជាកូនចិញ្ចឹម ។  ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់​   ស្ទើរតែភ្លេចខ្លួនថាពីមុនខ្ញុំជាអ្នកណា  រស់នៅកន្លែងណា  ដោយសារតែភាពកក់ក្តៅ  របស់លោកឪពុក នឹងអ្នកមា្តយចិញ្ចឹមរបស់ខ្ញុំ ។ ពេលខ្លះខ្ញុំតែងតែគិតថា ហេតុអ្វីក៏កូនគាត់ទាំង ៣ នាក់ មិនស្រឡាញ់ពួកគាត់ ហើយធ្វើបាបទៅវិញ បើជាខ្ញុំមានមា្តយ​នឹងឪពុកផ្តល់ភាពកក់ក្តៅអោយប៉ុណ្ណឹង ខ្ញុំមិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ ? គិតទៅថាខ្ញុំចុះគ្មានម្តាយ  តែពួកគេមានម្តាយម្នាក់ដែលប្រកប ដោយគុណធម៌ហើយ នៅតែបែកឆ្វេងចូលផ្លូវខុសច្បាប់ទៀត គិតទៅជីវិតរបស់មនុស្សម្នាក់ៗ  ពិតជាអ យុត្តិធម៌ខ្លាំងណាស់ ។ តែទាំងនេះ បានត្រឹមតែគិតប៉ុណ្ណោះ  ខ្ញុំមិនដឹងថាមានអ្វីអាចជួយពួកគាត់បាន ឡើយ ។ កំពុងតែគិតភ្លេចខ្លួន ស្រាប់តែកូនស្រីទី ២  របស់គាត់មកពញ្ញាក់អារម្មណ៍ខ្ញុំ  ក្នុងបំណងចង់មក ញ៉ែខ្ញុំ  តែខ្ញុំក៏មិនបដិសេធអីដែរ  គ្រាន់តែខ្ញុំចង់ដឹង ថាតើ ស្រីស្រឡាញ់ស្រីពួកគេមានអារម្មណ៍បែបណា ទៅ ?  នាងក៏បានឆ្លើយតបមកខ្ញុំយ៉ាងស្មោះត្រង់ថា ការពិតនាងក៏មិនចង់ដែរ  តែនេះជាព្រហ្មលិខិតកំរិត អោយនាងមានអត្តចរិកជាមនុស្សបុ្រស  ថ្វីបើរូបកាយនាងជាស្រីក៏ដោយ  ប៉ុន្តែនាងមិនដែលមានគំនិត ចង់បានប្តីនោះទេ  គឺចង់បានតែប្រពន្ធប៉ុណ្ណោះ។ ខ្ញុំស្តាប់ឮហើយ ក៏សួរទៅនាងទៀតថា តើពិតជាមិន អាចត្រឡប់មកជាស្រីធម្មតាវិញបានពិតមែនឬ? នាងងក់ក្បាល។

width=496

ខ្ញុំក៏និយាយទៅកាន់នាងថា ខ្ញុំពិតជាសោកស្តាយណាស់  ហើយខ្ញុំក៏ចង់រាប់អាននាងធ្វើជាបងប្អូនខ្ញុំដែរ ពេលនោះនាងញញឹមហើយអោបខ្ញុំយ៉ាងខ្លាំង នឹងនិយាយពាក្យថាយល់ព្រម។ ពេលដែលខ្ញុំកំពុងតែ  សន្ទនាជាមួយនាង  ស្រាប់តែប្អូនប្រុសពៅនាង  បានដើរចូលមកជាមួយនឹងមិត្តភក្តិគេម្នាក់ដែលខ្ញុំចាំ មុខគេមិនភ្លេចឡើយក្នុងឆាកជីវិតនេះ គឺតារា បុរសអាវុធមុខពីរ ។ គ្រាន់តែឃើញខ្ញុំភ្លាម តារារត់ស្ទុះម​កចាប់ដៃខ្ញុំយ៉ាងណែន ព្រមនឹងពាក្យសម្តីដែលពោរពេញដោយក្តីតក់ក្រហល់ ។ តារាគេនិយាយថា​  គេ ស្មានថាលែងបានជួបមុខខ្ញុំទៀតហើយ ព្រោះគេនឹងប៉ាខ្ញុំ បានដើរខំតាមរកគ្រប់ច្រកល្ហកនៅតែមិន ឃើញ ដោយមិននឹកស្មានថា វាគឺជារឿងចៃដន្យដូច្នេះសោះ  ដែលគេមកលេងថ្ងៃនេះ គេមកលេងផ្ទះ  ពួកម៉ាកគេប៉ុណ្ណោះ វុធ ដែលជាកូនប្រុសពៅរបស់ពូម៉ូតូឌុប  បានបើកភ្នែកស្លឺសំលឹងមកកាន់ខ្ញុំទាំងពីរ  នាក់ព្រមទាំងនិយាយបញ្ជាក់ថា “នេះពួកឯងស្គាល់គ្នាដែរ” ខ្ញុំមិនឆ្លើយត​បអ្វីទាំងអស់ រួចក៏រត់ទៅកាន់ បន្ទប់ជួល។

width=494

តារាបានគោះទ្វារពីខាងក្រៅ សុំអោយចូលទៅខាងក្នុងដើម្បីនិយាយហេតុផល ប៉ុន្តែខ្ញុំ បានយកដៃខ្ទប់ត្រចៀក ព្រោះមិនចង់ឮពាក្យសម្តីរបស់មនុស្សប្រុសទៀតឡើយ ខ្ញុំគ្រាន់តែនិយាយ ដេញគេត្រឡប់ទៅវិញ  នឹង សក   អោយគេថា  ដោយសារតែបងជាមនុស្សរបៀបហ្នឹង ទើបសេពគប់តែ មិត្តរបៀបហ្នឹង   បានហើយខ្ញុំឈប់ស្តាប់បងនិយាយទៀតហើយ ។  ពេលដែលតារាត្រឡប់ទៅវិញ វុធ បានគោះទ្វារសុំខ្ញុំនិយាយជាមួយ ខ្ញុំក៏យល់ព្រម ។ វុធបានសួរខ្ញុំថា ខ្ញុំជាសង្សារតារាពីមុនមែនទេ ? ខ្ញុំក៏ងក់ក្បាល ក្នុងន័យថាការពិត។ វុធយល់ហើយ ក៏និយាយបន្តមកកាន់ខ្ញុំថា តាមពិតទៅ ខ្ញុំ នឹងតារាគឺ ខុសគ្នា ថ្វីត្បិតតែពួកយើងជាពួកម៉ាក់នឹងគ្នាតាំងពីវិទ្យាល័យក៏ដោយប៉ុន្តែគេគឺខុសពីខ្ញុំព្រោះគេគឺជាបុ រសពេញលក្ខណៈ ខុសពីខ្ញុំដែលគេច្រើនហៅថា​ ៦៩។ ចុះបើគេជាបុរសពេញលក្ខណៈម៉េចក៏គេ នឹង ប៉ាខ្ញុំ ............

នេះជាការយល់ច្រឡំប៉ុណ្ណោះ  ព្រោះ ខ្ញុំស្គាល់ពីធាតុពិតតារាថាជាមនុស្សរបៀបណាច្បាស់ លាស់ដែលនាងនិយាយពីសម្ព័ន្ធភាពរវាងតារា នឹងប៉ានាងនោះ  គឺជាការតបស្នងសងគុណ ដែលប៉ានាងមានគុណចំពោះគេដែលជានិស្សិតក្រីក្រម្នាក់មកពីខេត្ត។ តាមពិតក្នុងចិត្តគេ ក៏មិនចង់ធ្វើរបៀប......

គួរបញ្ជាក់ផងដែរថា  នៅសល់តែមួយភាគទៀត  តែប៉ុណ្ណោះ  រឿងប្រលោមលោក សង្សារកូន ប្អូនធម៌ប៉ា នឹងចប់ដោយបរិបូរណ៍ហើយ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានអានទស្សនា ភាគទី៨ ដែលជាភាគបញ្ចប់ នៅលើទំព័រសារព័ត៌មាន Camnews ដែលនឹងចេញផ្សាយនូវថ្ងៃសុក្រសប្តាហ៍នេះ ៕

រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012​621​305