នៅក្នុងពិធីឃោសនាខ្សែភាពយន្ដថ្មីបំផុតរបស់ខ្លួន លោក ឈិនឡុង បានទទួលស្គាល់ថា ខ្លួនមានកូនស្រីដោយឡែកម្នាក់។ ប៉ុន្ដែ ក្រោយមក កំពូលតារាសំដែងវ័យ ៥៨ឆ្នាំរូបនេះ ថ្លែងថា ៖ ខ្ញុំថត និងសំដែងភាពយន្ដគឺដើម្បីឱ្យកូនៗរបស់ខ្ញុំ នៅទូទាំងពិភលោក បានទស្សនា។ ការថ្លែងបែបនេះត្រូវគេមើលឃើញថា គឺដើម្បី បន្ថយទម្ងន់ ចំពោះការទទួលស្គាល់ថា មានកូនស្រី។មុននេះ លោក ឈិនឡុង បានប្រកាសថា ខ្លួនមិនមានកូនស្រីនោះទេ គឺមានតែកូនប្រុសម្នាក់គឺ Jaycee Chan តែប៉ុណ្ណោះ។ ប្រការនេះបានធ្វើសាធារណជន មានការងឿងឆ្ងល់ ដោយសារដើមឡើយ ក្មេងស្រី Cheuk Lam ត្រូវបានគេចាត់ទុកថា ជាកូនលួចលាក់របស់កំពូលតារាសំដែងរូបនេះ។ក្នុងរយៈពេលកន្លងនេះដែរ លោក ឈិនឡុង បានប្រកាសថា ខ្លួនមានបំណងចាកចេញពីសិល្បៈ ហើយថា នៅលើរាងកាយរបស់គាត់ តាំងពីក្បាល ដល់ចុងជើង កន្លែងណាក៏មានរបួសនោះដែរ។ លោកថ្លែងថា របួសដំបូងគេ គឺកើតមានកាលពីឆ្នាំ ១៩៧៨។ ក្រុមគ្រួសាររបស់ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ខ្លាចតែថ្ងៃណាមួយ ខ្ញុំស្លាប់ដោយសារការថតកុន៕

Elaine Ng (吳綺莉) និងកូនស្រី Cheuk Lam

ដោយ ៖ សីហាប្រភព ៖ k14